កុងតឺន័រផែស្ងួតតេងឡាយបុកម៉ូតូសេ ១២៥របួសធ្ងន់៤នាក់
រាជធានីភ្នំពេញ ៖ កុងតឺន័រក្រុមហ៊ុនផែស្ងួន តេង ឡាយ មួយគ្រឿងបានបត់ស្តាំ ចូលផែស្ងួត តែមិនបាន ប្រយ័ត្នទៅបុកម៉ូតូម៉ាកសេ ១២៥មួយគ្រឿង បណ្តាល ឱ្យមនុស្ស ៤នាក់រងរបួសធ្ងន់ ដែលហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី៣០ កញ្ញា ឆ្នាំ២០១៥ នៅចំណុចមុខផែស្ងួត តេង ឡាយ នៅតាមបណ្តោយផ្លូវអូដឹម ស្ថិតក្នុងភូមិជម្ពូរវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេ ឃើញម៉ូតូ ១គ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DG-3453 បើកបរដោយបុរសម្នាក់ ឌុបនារី៣នាក់តាម បណ្តោយផ្លូវអូដឹម ក្នុងទិសដៅពីត្បូងទៅជើង ហើយក៏មានកុងតឺន័រ របស់ក្រុមហ៊ុនផែស្ងួត តេង ឡាយ ១គ្រឿងមានក្បាល ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3A-5729 បើកបរដោយបុរសម្នាក់ បើកពីក្រោយម៉ូតូ យ៉ាងកៀក លុះដល់ចំណុច មុខផែស្ងួត តេង ឡាយ កុងតឺន័រក៏បានបត់ ស្តាំចូលទៅផែស្ងួត តែមិនបាន ប្រយ័ត្នក៏បុក ម៉ូតូហុងដា សេ១២៥ ដែលបើកនៅពីមុខបណ្តាល ឱ្យដួល និងកិនម៉ូតូ ជាប់នឹងកង់ ស្តាំខាងមុខ ចំណែកអ្នកជិះ ម៉ូតូរងរបួស ធ្ងន់ទាំង៤នាក់ ក្នុងនោះមាននារី ម្នាក់សន្លប់ ស្តូកស្តឹងទៀតផង ។ ភ្លាមៗនេះ ស្ត្រីរងគ្រោះទាំង ៣នាក់ត្រូវបានរថយន្ត សង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកបុរសម្នាក់ ជាអ្នកបើកបរមិន ព្រមទៅដោយ សារនៅមើលម៉ូតូ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានមកដល់ធ្វើការវាស់វែង និងយកម៉ូតូរងគ្រោះ ព្រមទាំងកុងតឺន័រ បង្កទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ជើង គោករាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់ ។
សូមបញ្ជាក់ផងដែរថា តាមបណ្តោយផ្លូវអូដឹមសម្បូរកុងតឺន័របើកណាស់ ហើយភាគច្រើន បើកលឿនៗទៀតផង ម្យ៉ាងទៀតផ្លូវនោះ មានស្ថានភាពងងឹត ហេតុដូច្នះហើយ ជារឿងៗតែងតែមាន គ្រោះថ្នាក់កើតឡើង នៅពេលយប់ ៕





ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!