កញ្ញាសុវណ្ណ រ៉ាផា មិនចង់បានតំណែងតួឯក ដោយដោះដូរខ្លួនប្រាណ
រាជធានីភ្នំពេញ ៖ តារាសម្តែងថ្មីកំពុងតែជះពន្លឺក្នុងពិភពសិល្បៈកញ្ញាសុវណ្ណ រ៉ាផា មានទេពកោសល្យ សម្តែងល្អ និងសម្រស់ ពីធម្មជាតិគួរគាប់ភ្នែក។ បើទោះបីជាមិនទាន់ រីកសាយកេរ្តិ៍ឈ្មោះខ្លាំងក្តី តែតារាវ័យក្មេង រូបនេះប្រកាន់ជំហរពឹងផ្អែកលើ ទេពកោសល្យជាងការ ដោះដូរខ្លួនប្រាណ ឬអ្វីដែលមិន សមរម្យដើម្បី តោងតំណែងតួឯក ។
កញ្ញាសុវណ្ណ រ៉ាផា ជាក្មួយស្រីរបស់តារាសម្តែងលោកសាវិន ហ្វីលីព ក្រៅពីរំកិលខ្លួនចូល ពិភពសិល្បៈ សម្តែង នាងក៏ជាតារាបង្ហាញម៉ូដ មានទេពកោសល្យល្អ មិនចាញ់រៀមច្បងទេ ដោយនាងស្ថិតនៅ ក្នុងក្រុមបង្ហាញម៉ូដសាពណ៌។ សុវណ្ណ រ៉ាផា ចាប់ផ្តើមធ្វើឱ្យពិភព សិល្បៈស្គាល់រូប នាងបន្ទាប់ពីផ្ទុះជម្លោះខ្លាំង ជាមួយប្រធាន ក្រុមបង្ហាញម៉ូដផបម៉ូដែល ដោយនាងចោទពី បទមិនផ្តល់ ប្រាក់កម្រៃការងារ ។ ជម្លោះនោះភាគី ម្ខាងៗនិយាយទាញ រកហេតុផលត្រូវ រៀងៗខ្លួន រួមទាំងបកស្រាយ នៅតាមកញ្ចក់ ទូរទស្សន៍ទៀតផង ។
ក្នុងជំនួបជាមួយអ្នកយកព័ត៌មានកោះសន្តិភាពកាលពីពេល ថ្មីៗកន្លងមក តារាបង្ហាញម៉ូដ និងជាតារា សម្តែងកញ្ញាសុវណ្ណ រ៉ាផា និយាយថា ការងារសិល្បៈរបស់នាង កំពុងតែទទួល បានជាបន្តបន្ទាប់មិនតិចពេក និងមិនច្រើន ។ សុវណ្ណ រ៉ាផា ទើបតែបានចូល រួមសម្តែងភាពយន្តរឿង «វិថីនារី» ជូនផលិតកម្មរបស់ អ្នកនាងព្រំ រដ្ឋា ហើយគ្រោងបន្តសម្តែងរឿងភាគថ្មី ទៀតតាមការចង់ បានរបស់ម្ចាស់ផលិតកម្ម ។ ក្រៅពីសម្តែង និងបង្ហាញម៉ូដ កញ្ញាសុវណ្ណ រ៉ាផា បានចំណាយពេល ជាមួយការសិក្សា ព្រោះនៅមិនទាន់ចប់ ថ្នាក់វិទ្យាល័យនៅឡើយ ។
ទាក់ទិននឹងមានពាក្យនិយាយថា អ្នកសិល្បៈ ថ្មីៗចង់បានតំណែងតួឯក ទាល់តែដោះដូរ ខ្លួនប្រាណនោះ កញ្ញាសុវណ្ណ រ៉ាផា និយាយថា «វាជារឿងមួយគួរឱ្យ ខ្មាសអៀនណាស់ ។ សម្រាប់រូបនាងខ្ញុំ ក៏មានមាមីង ជាអ្នកសិល្បៈដែលបានទទួលផល ការងារកើតចេញ ពីទេពកោសល្យ និងសមត្ថភាព មិនអាចលេង ផ្លូវកាត់ដែល ខុសនឹងអត្តចរិតឡើយ ។ ពោលមានតែសមត្ថភាព និងការចេះដឹងពីរបៀបសម្តែងនេះហើយជាផ្លូវមួយអាចឲ្យនាងខ្ញុំដើរទៅមុខបាន។ បើទោះជាមិន លឿនក៏នាង ខ្ញុំសុខចិត្តទទួលយក ជាជាងធ្វើអំពើអ្វីមិនល្អ ។ ទោះជាយ៉ាងណា ក្តី នាងខ្ញុំគ្មានចេតនាដៅទៅលើបុគ្គល ណាទេជាការយល់ ឃើញផ្ទាល់ខ្លួន ។
ចំពោះបញ្ហានេះក៏មានតារារៀមច្បងសុទ្ធតែបានបង្ហាញនូវស្នាដៃ ទេពកោសល្យ ដោយមិនបាន គិតរឿងដោះដូរអ្វីឡើយ ក្រៅពីទេព កោសល្យរបស់ខ្លួន ដ៏ប៉ិនប្រសប់នោះ ។ ក្នុងជីវិតសិល្បៈ តែងតែមាន ពាក្យលេចឮបែប នេះបែបនោះ ប្រសិនបើកាន់តែ មានកេរ្តិ៍ឈ្មោះកាន់តែត្រូវ រែកពន់ជាមួយ ព័ត៌មានជានិច្ច ។ ដូចនេះហើយ ទើបនាងខ្ញុំហាក់ប្រយ័ត្ន ខ្លួនខ្លាំង ពេលដែល ត្រូវចេញដំណើរទៅណា មកណា ក៏ដូចជាការនិយាយស្តី ចៀសវាង មហាជនចាំកត់សម្គាល់ ។ ព័ត៌មានដែលកើតចេញ បែបនេះបែបនោះ បើសិនជាមិនមែន ការណ៍ពិតយើង មិនបារម្ភទេ ប៉ុន្តែបើជាពាក្យមិនល្អនាង ខ្ញុំក៏សុំការបក ស្រាយវិញដែរ» ។
កញ្ញាសុវណ្ណ រ៉ាផា នៅមិនទាន់ភ្ជាប់ចំណងស្នេហ៍ជាមួយបុរសណាឡើយ ដោយនាង នៅក្មេង ហើយប្រាថ្នារៀនឱ្យបានខ្ពង់ខ្ពស់ ព្រមទាំងសាងស្នាដៃ ឱ្យបានច្រើន ក្នុងពិភពសិល្បៈ ។ សុវណ្ណ រ៉ាផា និយាយថា ស្នេហាមិនអាចចៀសវាងបានឡើយ សំខាន់ពេលនេះមិន ទាន់ដល់ពេល ព្រោះនៅអាយុតិចនៅឡើយ ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!