(UPDATE) ឃាត់ខ្លួនបក្ខឃាតក ចាក់សម្លាប់យុវជន កម្មកររោងចក្រ បាន២នាក់ ខណៈកំពុងបន្ត ស្រាវជ្រាវចាប់ឃាតក នឹងបក្ខពួកផ្សេងទៀត
ភ្នំពេញ ៖ ដោយមានការ ខិតខំប្រឹងប្រែងអស់ពីក ម្លាំងកាយចិត្តរបស់នគរបាលចម្រុះក្នុងខណ្ឌដង្កោ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០១៥ សមត្ថកិច្ចបាន ក្របួចជនសង្ស័យ២នាក់ ដែលរួមចំណែក ក្នុងអំពើឃាត់ចាក់សម្លាប់យុវជនជាកម្មកររោងចក្រម្នាក់ បណ្តាលអោយស្លាប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ កាលពីល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ នៅចំណុចមុខរោងចក្រ កាត់ដេរខាងលើ ស្ថិត ក្នុងភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោរ រាជធានីភ្នំពេញ។
នគរបាលខណ្ឌដង្កោបានអោយដឹងថា ជនសង្ស័យ២នាក់ដែលឃាត់ខ្លួនខាងលើនេះ ទី ១ ឈ្មោះ ភិន ភាស់ ភេទប្រុស អាយុ២៩ ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើតនៅភូមិដើមស្វាយ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តកែវ ជនសង្ស័យទី២ ឈ្មោះ ណុប សុខខេម ហៅ ម៉េត ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើតនៅភូមិអង្គញ់ ឃុំ ខ្វាវ ស្រុកសំរោង ខេត្តតាកែវ ។ សមត្ថកិច្ចបានបន្តជនសង្ស័យទាំងពីរនាក់នេះ មិនមែនជាអ្នកយកកាំបិត ចាក់សម្លាប់ជនរង់គ្រោះទេ (មិនដៃដល់) ប៉ុន្តែពួកគេបានរួមចំណែកក្នុងការ ប្រព្រឹត្តអំពើឃាតកម្មនោះដែរ ។
សមត្ថកិច្ចបានបញ្ជាក់ថា បក្ខពួកដែចលប្រព្រឹត្តអំពើឃាតកម្មកាលពីល្ងាចថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០១៥ សម្លាប់យុវជនជាកម្មកររោងចក្រម្នាក់បានសម្រេចនោះ គឺពួកគេ មានគ្នា សរុប ៧នាក់ ដែលរួមផ្សំគំនិតធ្វើ សកម្មភាព ដូច្នេះពេលនេះកម្លាំងសមត្ថកិច្ចឃាត់បាន ជនសង្ស័យ២នាក់ហើយ ហេតុនេះសមត្ថកិច្ចខណ្ឌ ដង្កោកំពុងស្រាវជ្រាវតាមចាប់ឃាតករ នឹង បក្ខពួក សរុប៥ នាក់ដែលកំពុងរត់គេចខ្លួន ។
គួរបញ្ជាក់ថា ជនរងគ្រោះដែលត្រូវគេចាក់សម្លាប់មានឈ្មោះ វន ផាន អាយុ១៩ឆ្នាំ មានមុខ របរជាកម្មកររោង ចក្រ មានស្រុកំណើត ភូមិព្រៃញឹក ឃុំខ្វាវ ស្រុក សរោង ខេត្តតាកែវ ។ ដំណើររឿង មុនមានសកម្មភាពចាក់ សម្លាប់ គឺជនរងគ្រោះ ដើរចេញពីក្នុងរោងចក្រ កាត់ដេរមួយនោះ ក្នុងបំណងឡើងជិះរថយន្តត្រឡប់ទៅផ្ទះ ប៉ុន្តែខណៈនោះបានដើរទៅឡើងជិះរថយន្ត ក្រោយគេ ។នៅក្នុងពេលកំពុងតែដើរ ស្រាប់តែមានជនសង្ស័យ មិនស្គាល់អត្តសញ្ញាណមួយក្រុម មានគ្នាពី ៦ទៅ៧ នាក់ បានជិះម៉ូតូទៅឈប់ជិត រួចបានធ្វើសកម្មភពព្រួតចាក់នឹងកាំបិតចុងស្រួច ជាច្រើនកាំបិតចំ ក្រោយខ្លះនិងចំហៀងខ្លួនខ្លះ និងពោះខ្លះ បណ្ដាលឲ្យប្រកាច់ ស្លាប់បាត់បង់ជីវិត ស្លាប់នៅកន្លែងកើតហេតុ ប៉ុន្តែដោយបងប្អូនមិនអស់ចិត្ត ក៏បានដឹកទៅកាន់មន្ទីរពេទ្យស័ង្ខម៉ារី ដើម្បីសង្គ្រោះបន្ទាន់ ហើយត្រូវគ្រូពេទ្យប្រាប់ថា ជន រងគ្រោះបានស្លាប់បាត់ទៅហើយ ចំណែកជនសង្ស័យ បានរត់គេចខ្លួនបាត់ស្រមោល ។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌ ដើម្បីសាកសួរ នឹងរងចាំកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមនីតិវិធីច្បាប់ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!