ខ្លារខិនដ៏ល្ងីល្ងើ ជាប់ក្បាលក្នុងឆ្នាំងដែក អស់ ៥ម៉ោង ត្រូវអ្នកភូមិ... (មានវីដេអូ)
ឥណ្ឌា៖ វាជាហេតុការណ៍ដ៏អស្ចារ្យ ដែលមិនធ្លាប់ឃើញពីមុន ក្រោយពី ក្បាលរបស់ខ្លារខិនមួយក្បាល ជាប់ក្នុងឆ្នាំងដែក នៅពេលដែលវា ព្យាយាមស្វែង រកទឹកផឹក។
តាមរយៈប្រភពព័ត៌មានបានឲ្យដឹងថា ខ្លារខិនដ៏គួរឲ្យអាណិតនេះ បានដើរប្រមាញ់ ស្វែងរកអាហារ នៅក្បែរភូមិ Sardul Kheda នៃរដ្ឋ Rajasthan ប្រទេសឥណ្ឌា កាលពីប៉ុន្មានថ្ងៃមុននេះ។ តែទំនងជាវាចង់ផឹកទឹក នៅក្នុងឆ្នាំងដែក ទើបធ្វើឲ្យក្បាលរបស់វា ជាប់នៅក្នុងឆ្នាំងដែក និងដកចេញមិនរួច។ ដោយឃើញ ហេតុការណ៍មួយនេះ អ្នកភូមិ ក៏នាំគ្នា ថតជាវីដេអូ និងរូបភាព ហើយទូរស័ព្ទ រកអជ្ញាធរសត្វព្រៃក្នុងតំបន់ ឲ្យជួយសង្គ្រោះ សត្វខ្លារខិននេះ។
យ៉ាងណាមិញ ខ្លារខិននេះ ជាប់ក្បាលនៅក្នុងឆ្នាំងដែកនេះ អស់ ៥ម៉ោង ទើបមានសេរីភាព ឡើងវិញ។ នេះបើតាមលោក Kapil Chandrawa ជាអ្នកគ្រប់គ្រងសត្វព្រៃ ក្នុងតំបន់នេះ បានឲ្យដឹងថា ខ្លារខិននេះ មានអាយុ ប្រហែលជា ៣ឆ្នាំ នោះ ដែលជាមួយគ្នានោះ វាបានព្យាយាម គ្រវី និងប្រើគ្រប់វិធី ដើម្បីយកក្បាលរបស់ខ្លួនចេញមកវិញ តែបែរជាបរាជ័យ រហូត។ រហូតដល់ក្រុមការងារ របស់លោក បានទទួលដំណឹងនេះ រួចក៏មកដល់កន្លែង ដែលសត្វខ្លារខិននេះជាប់ក្បាល ទើបធ្វើការ លួងលោម ឲ្យសត្វខ្លារខិននេះ ទៅកន្លែងផ្សេងមួយទៀត និងឲ្យវា ស្ងប់អារម្មណ៍ ទើបពួកលោកប្រើកាំភ្លើង dart gun បាញ់វា ដើម្បីដោះឆ្នាំងដែកនោះចេញ មកវិញ ហើយពួកលោក នឹងបញ្ជូនវាទៅក្នុង ព្រៃវិញ ក្រោយពីវា ជាសះស្បើយ៕






វីដេអូ៖
ប្រភពពី បរទេស
កែសម្រួលដោយ ម៉ា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!