ក្មេងស្រី អាយុ១ខួប ៩ខែ ម្នាក់ ត្រូវពស់ ស្រកាចាស់ចឹក សំណាងនគរបាល ជួយដឹកយក ទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្រុងប៉ោយប៉ែត

 
 

បន្ទាយមានជ័យ : ក្មេងស្រីអាយុ១ខួប ៩ខែម្នាក់ រស់នៅភូមិរុន ឃុំសឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបានពស់ស្រកា ចាស់ចឹក នៅវេលាម៉ោងប្រមាណ ៨:៥០នាទីយប់ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៥ បណ្តាល អោយរងរបួសធ្ងន់ ប៉ុន្តែត្រូវបានកម្លាំង នគរបាលជួយ ដឹកយកទៅជួយ សង្គ្រោះនៅមន្ទីរពេទ្យ នាទីក្រុង ប៉ោយប៉ែត។

មន្រ្តីនគរបាលស្រុកអូរជ្រៅ បានអោយដឹងថា ក្រោយពីមានករណីសត្វពស់ចឹក ក្មេងប្រុសភ្លាម ស្នងការ នគរបាលខេត្ត បន្ទាយមានជ័យ បានបញ្ជាទៅអធិការ ស្រុកអូរជ្រៅ អោយជួយដឹក ក្មេងប្រុសរងគ្រោះ ទៅកាន់មន្ទីរពេទ្យ នាក្រុងប៉ោយប៉ែត ដើម្បីជួយសង្គ្រោះ អោយរួចផុតពីសេចក្តីស្លាប់។

ក្មេងដែលរងគ្រោះដោយពស់ចឹក មានឈ្មោះ ផៃ សុផានី ភេទស្រី អាយុជិត ២ឆ្នាំ (មួយខួប ប្រាំបួនខែ) មាន ម្តាយឈ្មោះ នង សាវៀន អាយុ ២២ ឆ្នាំ រស់នៅភូមិរុន ឃុំសឹង្ហ ស្រុកអូរជ្រៅ មូលហេតុ រត់លេងលើ ផ្លូវវិស្វកម្ម ត្រូវពស់ចិក តែម្តង។

យ៉ាងណាក៏ដោយ ស្ថានភាពរបួសរបស់ក្មេងស្រីរងគ្រោះត្រូវបានជួយសង្គ្រោះរួចផុតពី សេក្តីស្លាប់ហើយដោយស្ថិតក្រោម ការព្យាបាល ពីក្រុមគ្រូពេទ្យ៕






ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម