សម្តេច ស ខេង៖ ខ្ញុំមិនបានប្តឹងនិស្សិត គំរាមសម្លាប់ខ្ញុំទេ ជារឿងរបស់ សមត្ថកិច្ច

 
 

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែង បញ្ជាក់ថា សម្តេច មិន បានប្តឹងអតីត និស្សិតសាកល វិទ្យាល័យ South East Asia News ដែលគំរាមបោក គ្រាប់បែកសម្លាប់ សម្តេចនៅ តាមទំព័រ Facebook នោះទេ ហើយការចាប់ខ្លួន គឺជាការអនុវត្តច្បាប់ និងតួនាទីភារកិច្ច របស់សមត្ថកិច្ច។

ថ្លែងប្រាប់អ្នកព័ត៌មានក្រោយជំនួបពិភាក្សានៅវិមានរដ្ឋសភានាល្ងាចថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៥នេះ សម្តេច ស ខេង បានថ្លែងថា «ខ្ញុំគិតថា ខ្ញុំអត់បានប្តឹងផ្តល់ ទាក់ទងនឹងក្មេងអីទេ នេះជារឿងរបស់ សមត្ថកិច្ចគេធ្វើការ»។
ឆ្លើយតបសំណរថា តើសម្តេច នឹងអត់ទោសឲ្យនិស្សិត ដែលគំរាមសម្លាប់ សម្តេចដែរ ឬយ៉ាងណានោះ? សម្តេច ស ខេង បានឆ្លើយតបថា «ខ្ញុំរង់ចាំ ព័ត៌មានបន្តទៀត ខ្ញុំនឹងស្តាប់មើល ព័ត៌មានបន្តទៀតសិន»។

កញ្ញា តៅ បូរ៉ា អាយុ ២១ឆ្នាំ ជាប្អូនស្រីរបស់ជនគំរាមសម្លាប់សម្តេចក្រឡាហោម ស ខេង បានថ្លែងថា ក្រុមគ្រួ សាររបស់កញ្ញា មានបំណង ធ្វើលិខិតសុំទោស សម្តេច ស ខេង និងសុំឲ្យសម្តេច លើកលែងទោស ដល់បងប្រុស របស់ខ្លួន ព្រោះបញ្ហាជាប់ ទោសនេះ បានធ្វើឲ្យបង ប្រុសកញ្ញាខូចអនាគត ទាំងស្រុង។

អតីតនិស្សិតសាកលវិទ្យាល័យ South East Asia លោក តៅ សារឿន អាយុ ២៦ឆ្នាំ រស់នៅភូមិ បន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប កាលពីពេលថ្មីៗនេះ បានសរសេរសារបញ្ចេញ Comment នៅលើទំព័រ Face book គំរាមបោកគ្រាប់បែក សម្លាប់សម្តេច ស ខេង នៅពេលសម្តេច អញ្ជើញទៅប្រគល់សញ្ញាបត្រ ដល់និស្សិតនៅ ក្នុងខេត្តសៀមរាប។

លោក តៅ សារឿន បានសារភាពថា ខ្លួនពិតជាបានសរសេរ Comment គំរាមដូច្នេះមែន ប៉ុន្តែក្នុងលក្ខណៈលេង សើចតែ ប៉ុណ្ណោះ។

តែទោះជាយ៉ាងណាក្តីសំណុំរឿងគំរាមសម្លាប់សម្តេច ស ខេង នេះ តៅ សារឿន តុលាការសម្រេច ឃុំខ្លួននៅពន្ធ នាគារខេត្តសៀមរា បហើយកាល ពីរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម