ក្មេងស្រីអាយុ ១៥ឆ្នាំ ពាក់ក្បាលគោឲ្យគេជិះ សុំទានតាមផ្លូវ ជារៀងរាល់ថ្ងៃ ព្រោះហេតុផល គួរឲ្យសង្វេគ...

 
 

ចិន៖ ក្នុងវ័យដែលក្មេងៗដ៏ទៃទៀត កំពុងសប្បាយនឹងសេរីភាព និងការសិក្សារបស់ពួកគេ ក្មេងស្រីអាយុ ១៥ឆ្នាំម្នាក់ បែរជាត្រូវពាក់ក្បាលគោ ក្រាបឲ្យគេជិះ ដើម្បីរកប្រាក់ នៅតាមចិញ្ចើមផ្លូវ ជារៀងរាល់ថ្ងៃទៅវិញ។


ក្មេងស្រី Dongdong កំពុងក្រាបសុំទានតាមចិញ្ចើមផ្លូវ

ក្មេងស្រី Hao Dongdong អាយុ ១៥ឆ្នាំ រស់នៅខេត្តអានហ៊ួយ បានពាក់ក្បាលគោ ក្រាបនៅតាមចិញ្ចើមផ្លូវ ឲ្យគេជិះ ក្នុង១លើក ៥យ័ន ដើម្បីប្រមូលប្រាក់ទាំងនោះ យកទៅព្យាបាលឪពុកចំណាស់ ដែលកំពុងមានជំងឺឆ្អឹងធ្ងន់ធ្ងរ។ 

ឪពុករបស់ Dongdong ឈ្មោះ Hao Xinli គឺជាកសិករម្នាក់ ប៉ុន្តែក្រោយមក គាត់បានរើទៅនៅឯ Hefei វិញ និងបានបើក ហាងលក់ទំនិញតូចមួយនៅទីនោះ កាលពីឆ្នាំ ២០០០ ហើយកាលនោះ គាត់នៅរួមរស់ជាមួយ ប្រពន្ធរបស់គាត់ ឈ្មោះអ្នកស្រី Li Xiuru។

ថ្ងៃមួយលោក Xinli និងប្រពន្ធ បានទៅផ្សារមួយកន្លែង នៅឯ Hefei  គាត់ក៏បានឃើញ ហាងលក់ទូរស័ព្ទមួយ បានធ្វើកម្មវិធី ចែករង្វាន់របស់ផ្សេងៗ ដោយឥតគិតថ្លៃ។ ពួកគាត់ក៏បានប្រជ្រៀត ដណ្តើមរង្វាន់ទាំងនោះ នឹងគេដែរ ហើយក៏បង្កជាជម្លោះជាមួយនឹង បុគ្គលិកផ្នែកលក់ម្នាក់ ឈានទៅដល់ការ រុញច្រានប្រតាយប្រតប់គ្នា បណ្តាលឲ្យគាត់ មានរបួសឆ្អឹងខ្នង និងបាក់ក រហូតដល់ស្លាប់ រាង្គកាយផ្នែកខាងលើ ទៅជាខ្វិនផងដែរ។ 

ប៉ូលិសមិនអាច ទាញរកភស្តុតាង ដើម្បីធ្វើការដាក់ទោស ទៅលើហាងនោះទេ ហើយលោក Xinli មិនទទួលបាន សំណងអ្វីបន្តិចឡើយ។ ដោយការចំណាយ លើការព្យាបាលច្រើន បណ្តាលឲ្យជីវភាព ក្រុមគ្រួសារលោក Xinli មានការដុនដាបទៅៗ។ ព្រោះតែដូចនេះហើយ ក្រោយមក ប្រពន្ធរបស់គាត់ក៏បាន ប្រមែលប្រមូលឥវ៉ាន់ របស់នាង រត់ចេញពីផ្ទះ ចោលគាត់ និងកូនៗថែមទៀត។

ការចាកចេញរបស់ម្តាយ នាង Dongdong បានបណ្តាលឲ្យ បន្ទុកក្រុមគ្រួសារទាំងមូល ត្រូវបានធ្លាក់មកលើនាង និងប្អូនៗ ទើបនាងបង្ខំចិត្តពាក់ក្បាលគោ ក្រាបឲ្យគេជិះ នៅតាមចិញ្ចើមផ្លូវ ដើម្បីប្រមូលប្រាក់បន្តិចបន្តួចនោះ។ មិនតែប៉ុណ្ណោះ បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា នាង Dongdong ធ្លាប់ត្រូវបាន អ្នកដំណើរស្រវឹងម្នាក់ ទះកំផ្លៀងនាង ក៏ព្រោះតែគេគិតថា នាងបានបោកប្រាស់គេ ដោយក្លែងបន្លំជាសត្វគោ។

លោ Xinli បានប្រាប់ថា ក្តីប្រាថ្នារបស់គាត់តែមួយគត់ គឺថ្ងៃណាមួយគាត់នឹងអាច ដើរបានសារជាថ្មី ពេលនោះហើយជាពេល ដែលគាត់នឹងមើលថែទាំ គ្រួសារឡើងវិញ ហើយកូនស្រី Dongdon របស់គាត់ក៏អាច ទៅសាលារៀន និងរីករាយជាមួយ ជីវិតដូចក្មេងដ៏ទៃទៀតវិញផងដែរ៕





ប្រភព Shanghaiist

ដោយ លូហាន

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម