សាកលវិទ្យល័យ Limkokwing ប្រារព្ធពិធី ប្រគល់សញ្ញាបត្រ ដល់និស្សិតរបស់ខ្លួន ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន
ភ្នំពេញ៖ សាកលវិទ្យាល័យ លីមកុកវីង (Limkokwing University) បានប្រារព្ធពិធីប្រគល់សញ្ញាបត្រ នៅប្រទេសកម្ពុជា ជូនដល់និស្សិត ជំនាន់ទី៤ និងទី៥ របស់ខ្លួន កាលពីថ្ងៃទី ០២ ខែតុលា ឆ្នាំ២០១៥ កាលពីម្សិលមិញនេះ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
ក្រោមកិច្ចសហការណ៍ ជាដៃគូយ៉ាងស្អិតរមួត ជាមួយនឹងក្រសួងអប់រំយុវជន និងកីឡាកម្ពុជា ហើយនឹងកំពុងធ្វើការ ជាមួយគ្នាយ៉ាងស្អិតរមួត អស់រយៈពេល ៨ឆ្នាំមកនេះ សាកលវិទ្យាល័យ លីមកុកវីង បានចូលរួម ក្នុងការពង្រឹង វិសាលភាពអប់រំ នៅក្នុងប្រទេសកម្ពុជា ឲ្យមានការអភិវឌ្ឍន៍ បានយ៉ាងល្អប្រសើរ គួរជាទីមោទនភាព។
ក្រោមសម្រែកស្រែករីករាយ ហ៊ោរកញ្ជ្រៀវពីសាមីខ្លួននិស្សិត ចំនួន ១១៤នាក់ ដែលត្រៀម នឹងទទួល សញ្ញាបត្រពីកម្មវិធី និង សម្លេងអបអរសាទរ ពីអណាព្យាបាល និងបងប្អូនសាច់ញាតិ្ត និស្សិតទាំងនោះ យើងសង្កេតឃើញថា កម្មវិធី ពិធីប្រគល់សញ្ញាបត្រ កាលពីថ្ងៃទី ០២ ខែតុលា ឆ្នាំ២០១៥ នេះ គឺពោរពេញទៅដោយ ភាពរំភើប និងសប្បាយរីករាយ យ៉ាងខ្លាំង។
ឯកឧត្តម្ភបណ្ឌិត ហង់ ជួនណារ៉ុន បានមានប្រសាសន៍ យ៉ាងមានអត្ថន័យវិសេសវិសាលថា៖ "សូមអបអរសាទរ ចំពោះថ្នាក់សិក្សា នៃឆ្នាំ២០១៥នេះ! ថ្ងៃនេះគឺជាថ្ងៃវិសេស វិសាលរបស់អ្នក។ អ្នកទទួលបាន បទពិសោធន៍អប់រំ មួយដ៏ល្អពិសេស ពីសាកលវិទ្យាល័យ ដែលទទួលស្គាល់ ជាសាកល ដូចនេះខ្ញុំមានជំនឿជាក់ យ៉ាងមាំថា ថ្ងៃនេះអ្នកឈរលើវិថី ទៅកាន់អាជីព ដ៏ជោគជ័យ និងបំពេញនូវបំណង របស់ខ្លួន ដែលអ្នក ប្រាថ្នាចង់បាន។ ចូរចងចាំពីទំនួលខុសត្រូវរបស់អ្នក ទៅកាន់ក្រុម គ្រួសាររបស់អ្នក និងប្រទេសរបស់អ្នក"។
គួរបញ្ជាក់ផងដែលថា សាកលវិទ្យាល័យ លីមកុកវីង បានចាប់ផ្តើមបើក បវេសនកាលសិក្សាថ្មី ជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា កាលពីឆ្នាំ២០០៨ ដែលសាកលវិទ្យាល័យ មានបង្រៀននូវមុខវិជ្ជាចំនួន៤ គឺ Falculty of Architecture & Design និង Falculty of Business Management និង Falculty of Arts, Literature & Human Sciences និង Falculty of Mathematics, Sciences & Engineering៕
ដោយ លូហាន
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!