តាកូម៉ាបើកបុករះតូបលក់ដូរ ម៉ូតូលក់ពងទា និងធុងទឹកអំពៅជា បន្តបន្ទាប់ របួសធ្ងន់៣នាក់
រាជធានីភ្នំពេញ ៖ ស្ត្រី៣នាក់ បានរងរបួសធ្ងន់នៅក្នុងឧប្បត្តិហេតុ គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបាន កើតឡើងកាលពីវេលាម៉ោង ៣ និង៣០នាទីរសៀល ថ្ងៃទី៤ តុលា ២០១៥ នៅលើកំណាត់ ផ្លូវបេតុង រោងចក្រកាត់ដេរ QMI ស្ថិតក្នុងភូមិ ត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយសាររថយន្ត ម៉ាកតាកូម៉ា ១គ្រឿង បើកបរក្នុងល្បឿន លឿន ជ្រុលទៅបុករះម៉ូតូលក់ ពងទា១គ្រឿង បណ្ដាលឲ្យ កំពប់រេល បែកពេញផ្លូវ បន្ទាប់ មកបានជ្រុលទៅបុករះតូប លក់ដូរ និងធុងទឹកអំពៅ ព្រមទាំងម៉ូតូម៉ាក វីវ៉ា១គ្រឿងទៀតជាបន្ត បន្ទាប់ទើប ឈប់ស្ងៀម ។
រថយន្តបង្កម៉ាកតាកូម៉ា១គ្រឿងនោះ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2P-4214 ចំណែកម៉ូតូ លក់ពងទា ម៉ាកគុបមូល ពណ៌ស្លែរ អត់ស្លាកលេខ បើកបរដោយបុរសម្នាក់មិន ស្គាល់អត្តសញ្ញាណ ចំណែកតូបលក់ ដូរបានរងការខូចខាត ទ្វារយ៉ាងដំណំ និងមិនទាន់ ត្រូវបានស្គាល់ ម្ចាស់ទេ រីឯម៉ូតូម៉ាកស៊ុយ ហ្ស៊ុយគីវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BC-9275 ជាកម្មសិទ្ធិ របស់ស្ត្រីម្នាក់ឈ្មោះ ណន ថារី អាយុ២៨ឆ្នាំ ជាកម្មការិនីរោង ចក្រកាត់ដេរ មានទីលំនៅក្នុងភូមិ ចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។ ស្ត្រីរូបនោះ បានរងរបួសធ្ងន់ ចំណែកអ្នករួមដំណើរដែល រងរបួសដែរ ឈ្មោះ ធី តា ភេទស្រី អាយុ៨ឆ្នាំ ត្រូវជាកូនស្រី រងរបួសធ្ងន់ ចំណែកស្ត្រីម្នាក់ ទៀតដែលរងរបួសដែរ ឈ្មោះ ស្លេក អាយុ២៩ឆ្នាំ មុខរបរកម្មការិនី រោងចក្រកាត់ដេរ ស្នាក់នៅផ្ទះជួល នៅក្នុងភូមិ កើតហេតុខាងលើ ។
តាមប្រភពដដែលបានបន្តថា មុនពេលកើតហេតុ រថយន្តបង្កបានធ្វើដំណើរក្នុងទិសដៅ ពីជើងទៅ ត្បូងក្នុងល្បឿនលឿនដោយ មានមនុស្សជិះ នៅក្នុងនោះ ៤ទៅ៥នាក់ លុះពេលទៅដល់ ត្រង់ចំណុច កើតហេតុ ដែលជា ចំណុចផ្លូវតូចង្អៀតក៏បាន រេចង្កូតជ្រុល ទៅបុកម៉ូតូអ្នក លក់ពងទា បណ្ដាលឲ្យដួល កំពប់ពងទាបែក រេលពេញផ្លូវ ។ បន្ទាប់មករថយន្តបង្ក មិនបានឈប់ ស្ងៀមនោះឡើយបាន ជ្រុលទៅមុខបុករះតូប លក់ដូរនៅ ចិញ្ចើមផ្លូវ បណ្ដាលឲ្យរងការខូចខាតទ្វារជា ច្រើនផ្ទាំង ប៉ុន្តែមិន បានបណ្ដាលឲ្យ ម្ចាស់តូបរងរបួស នោះឡើយ ព្រោះតូបនោះ បិទទ្វារម្ចាស់មិននៅ ។ ខណៈនោះរថយន្តនៅតែ ព្យាយាមបើក រត់ទៀត និងបានជ្រុលទៅ បុករះធុងលក់ ទឹកអំពៅ និងអ្នកទិញទឹកអំពៅបណ្ដាលឲ្យ រងរបួសធ្ងន់៣នាក់ ទើបរថយន្តឈប់ ហើយអ្នកបើកបរបាន ចុះរត់គេច ខ្លួនបាត់ស្រមោល ។
ប្រភពដដែលបានបន្តថា ក្រោយពេលកើតហេតុ ប៉ូលិសចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ បានចុះទៅធ្វើ ការវាស់វែង និងនាំយកជន រងគ្រោះទៅ កាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះ បន្ទាន់ភ្លាមៗ និងបាននាំយក រថយន្តបង្ក និងម៉ូតូរងគ្រោះទៅរក្សាទុក រង់ចាំការដោះស្រាយ គ្នានៅពេល ក្រោយទៀត ៕




ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!