ប្រជានេសាទ ប្រទះឃើញ ត្រីផ្សោត១ក្បាល ទំងន់ជិត២០០គីឡូ ងាប់អណ្តែត ទឹកសមុទ្រ នៅមុខកំពង់ ផែគីឡូ១២ ចម្ងាយជាង១គីឡូម៉ែត្រ

 
 

កំពត ៖ ត្រីផ្សោត១ក្បាល ងាប់អណ្តែតទឹក ត្រូវបានប្រជា នេសាទសមុទ្រ ប្រទះឃើញនៅ វេលាម៉ោង ១២ថ្ងៃត្រង់ ទី៤ ខែតុលា ឆ្នាំ២០១៥ ចំណុចមុខកំពង់ផែគីឡូ១២ ចម្ងាយប្រម៉ាណ១គីឡូម៉ែត្រកន្លះ ស្ថិតក្នុងភូមិគីឡូ១២ ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។

ប្រជានេសាទ បានឲ្យដឹងថា ក្រោយពីពួកគេបានប្រទះឃើញត្រីខាងលើរួចហើយ ក៏ចង អូសតាមទូក របស់ខ្លួនយកមកទុកក្រោមស្ពានកោះតូច នៃផ្លូវជាតិលេខ៣ កំពត-ព្រះសីហនុ ស្ថិតក្នុងភូមិព្រែកចេក ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។ ត្រីមានទម្ងន់ប្រម៉ាណជិត២០០គីឡូក្រាម និងប្រវែង ២ម៉ែត្រ។

លោក ស សរិន នាយខណ្ឌរដ្ឋបាលជលផលកំពត បានឲ្យដឹងថា ត្រីដែលងាប់ ១ក្បាលនេះ គឺជាត្រី ផ្សោតក្បាលត្រឡោក ឬគេហៅថាត្រី ឌូហ្វ៊ីន វាតែងតែរស់នៅប្រភព នៃសមុទ្រខាងក្រៅ ឬមហា សមុទ្រ។ ប៉ុន្តែទោះជាយ៉ាងណាក្តី មិនទាន់មានប្រភពណាមួយ បញ្ជាក់ពីមូលហេតុ ដែលបណ្តាលឲ្យត្រី ១ក្បាលនេះ ងាប់មកពីមូលហេតុអ្វីនោះទេ៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម