កម្លាំង​អាវុធហត្ថ​ខណ្ឌ​ពោធិសែនជ័យ បង្ក្រាប​មុខសញ្ញា​ចែកចាយ​គ្រឿង​ញៀន​ និ​ងកាច់ក​ម៉ូតូ​៨នាក់ ម៉ូតូ​២គ្រឿង​ ថ្នាំ​៤ កញ្ចប់

 
 

ភ្នំពេញ៖ មេបញ្ជាការអាវុធហត្ថ ខណ្ឌពោធិសែនជ័យ លោក ជឹម រិទ្ធី បានបញ្ជាក់ថា នៅរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៥នេះ កម្លាំងរបស់លោក សហការជាមួយ កម្លាំងអាវុធហត្ថការិយាល័យ ប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញ បានបើកប្រតិបត្តិការ បង្ក្រាបមុខសញ្ញា ចែកចាយគ្រឿងញៀន និងកាច់កម៉ូតូចំនួន៨នាក់ មានស្រីម្នាក់ ស្ថិតចំណុច ក្រុម 4ភូមិ ព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។

លោក ជឹម រិទ្ធី បានបញ្ជាក់ថា ក្រៅពីការចាប់ខ្លួនជនសង្ស័យទាំងនេះ កម្លាំងរបស់លោក ដែលក្រោមការបញ្ជារបស់មេបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ និងមានការសម្របសម្រួលពីតំណាងអយ្យការនោះ បានធ្វើការដកហូត ម៉ូតូចំនួន២គ្រឿង MSX01 ស្លាកលេខភ្នំពេញ 1DH-2705 និងម៉ាក NEX 01 ស្លាកលេខនគបាល 1-1819 ម្សៅក្រាមសរ 04 កញ្ចប់តូច ស្លាកលេខម៉ូតូកំពង់ស្ពឺ 1E-0795 ដែកកាច់កម៉ូតូ01 ដាវ03កាំបិត01ទូរស័ព្ទដៃ៥គ្រឿង និងថង់ច្រកថ្នាំនិង ប្រដាប់សំរាបជក់គ្រឿងញៀន មួយចំនួនផងដែរ។

បើតាមមេបញ្ជាការអាវុធហត្ថរូបនេះ ជនសង្ស័យ៖
ទី១ សំ ភឿក អាយុ40ឆ្នាំ
2-សាន់ ឌិត អាយុ31ឆ្នាំ
3-សឿន តុលា អាយុ24ឆ្នាំ
4-ភឹមសុភារិន អាយុ33ឆ្នាំ
5-ច្រេស ចិន្តា អាយុ 20ឆ្នាំ
6-អោក បូរី អាយុ20ឆ្នាំ
7-ទឹង សម្ភស្ស ស្រី អាយុ 20ឆ្នាំនិងទី
8-ឡែន ប៊ុន ភក្រ្ត អាយុ20ឆ្នាំ។

បច្ចុប្បន្នជនសង្ស័យទាំង៨នាក់ ត្រូវបានបញ្ជូូនទៅមន្ទីរស្រាវជ្រាវនិងយុត្តធម៌អ.ហរាជធានីភ្នំពេញដើម្បីនិតិវិធីបន្ត៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម