ចេះតែក្អក និងណែនទ្រូង ដល់ពេលទៅជួបពេទ្យ ទើបដឹងរឿងពិត!
ឥណ្ឌា៖ បុរសម្នាក់ ដែលបានចាប់ផ្ដើម ក្អកអស់រយៈពេលពីរថ្ងៃ បានតក់ស្លុត ជាខ្លាំង បន្ទាប់ពីគ្រូពេទ្យ បានប្រាប់ថា រូបគាត់ បានលេបធ្មេញសិប្បនិម្មិត របស់គាត់ ហើយទើរជាប់ ត្រង់បំពង់អាហារ ក្នុងខណៈពេលដែល គាត់គេងលក់។

បុរសជនជាតិឥណ្ឌាម្នាក់ វ័យ៥៥ឆ្នាំ មិនបានបញ្ជាក់ពីឈ្មោះ ត្រូវបានគេរាយការណ៍ថា បានទៅ មន្ទីរពេទ្យភ្លាមៗ ដើម្បីឲ្យ គ្រូពេទ្យពិនិត្យមើល បន្ទាប់ពីរូបគាត់ បានត្អូញត្អែរ អំពីការលំបាកក្នុងការ លេបចំណីអាហារ រួមទាំងមានអារម្មណ៍ថា ណែនៗក្នុងទ្រូង និងក្អក អស់រយៈពេលពីរ ថ្ងៃកន្លងមកហើយ ។ គាត់បានពន្យល់ថា រូបគាត់មាន អាការៈជម្ងឺម្យ៉ាង ដែលបណ្តាលឲ្យគាត់ ប្រកាច់ ចាប់តាំង ពីគាត់នៅក្មេងម៉្លេះ ហើយគាត់ក៏ តែងតែញ៉ាំថ្នាំប្រឆាំង នឹងជំងឺឆ្កួតជ្រូកនេះ រហូតមក ផងដែរ ។
ជាក់ស្តែង កាលពីមួយសប្តាហ៍កន្លងទៅនេះ គាត់បានប្រកាច់ (ជំងឺឆ្កួតជ្រួករើឡើងវិញ) ជាថ្មីម្តងទៀត ដោយពេលនោះ គាត់កំពុងតែ ពាក់ធ្មេញ សិប្បនិម្មិតរបស់ គាត់ផងដែរ ។ តែនៅពេលដែលគាត់ បានភ្ញាក់ដឹងខ្លួន គាត់បានប្រទះឃើញ ផ្នែកនៃធ្មេញសិប្បនិម្មិត របស់គាត់ បានជ្រុះនៅលើកំរាលឥដ្ឋ ហើយគាត់ បានស្វែងរក មួយផ្នែកទៀតនៃធ្មេញរបស់គាត់ ដែលបានបាត់ ប៉ុន្តែគាត់មិន អាចរកឃើញនោះឡើយ។
ប្រាំថ្ងៃក្រោយមក ដោយគាត់មានអារម្មណ៍ថា ពិបាកក្នុងការលេបអាហារ និងក្អក ជាញឹកញាប់ ទើបគាត់បានទៅជួបគ្រូពេទ្យ នៅមន្ទីរមួយកន្លែង ហើយត្រូវបាន លោកគ្រូពេទ្យឆ្លុះ X-rays មើល ទើបដឹងថា គាត់បានលេបបំណែក នៃធ្មេញសិប្បនិម្មិត របស់គាត់នោះ ហើយបានទើរ ជាប់ក្នុងបំពង់អាហារ ក្នុងពេលដែល គាត់គេងលក់មិនដឹងខ្លួន ក្រោយពីប្រកាច់នោះ ។ ជាសំណាងល្អ លោកគ្រូពេទ្យបានយក ផ្នែកនៃធ្មេញ សិប្បនិម្មិតនោះ ចេញពីបំពង់អាហាររបស់គាត់ បានយ៉ាងជោគជ័យ ជាមួយនឹង ការព្យាយាមយ៉ាងខ្លាំងក្លា ។
យ៉ាងណាមិញ លោកគ្រូពេទ្យ បានផ្តល់ជាអនុសាសន៍ ដល់រូបគាត់ថា ឲ្យដាក់ធ្មេញ សិប្បនិម្មិត ដែលមានបង្គោល ជាប់នឹងអញ្ចាញវិញ ជាជាងប្រើធ្មេញ ដែលអាចដោះចេញ បានបែបនេះ ពីព្រោះអ្នកមាន ជម្ងឺដូចជារូបគាត់ អាចប្រឈមមុខនឹង គ្រោះថ្នាក់ នៃការលេបធ្មេញ ចូលក្នុងបំពង់អាហារ បែបនេះណាស់ ដែលនេះជាករណី កើតឡើងជាញឹកញាប់៕
ប្រភព៖ Dailymail
ដោយ៖ កុសល
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!