ដណ្ដើមម៉ូយគ្នា ហាងខារ៉ាអូខេ៣ ឈ្លោះប្រកែកគ្នាបែកផ្សែង
រាជធានីភ្នំពេញ ៖ ស្ដ្រីខារ៉ាអូខេ២ក្រុមដែលមានហាងជិតគ្នា ដោយសារការឌឺដងជាពាក្យសម្ដីទៅវិញទៅមក ចុងក្រោយបានឈានដល់ការផ្ទុះហិង្សាវាយតប់គ្នាមួយប្រាវ បង្កការភ្ញាក់ផ្អើលតាមផ្លូវសាធារណៈ កាលពីវេលាម៉ោង១ និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ តុលា ២០១៥ នៅផ្លូវលេខ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ។
ប្រភពព័ត៌មានបានប្រាប់ថា មុនកើតហេតុគេឃើញនារីៗបម្រើការនៅហាងខារ៉ាអូខេញូវស្កាយ មានសម្ដីឌឺដងដាក់គ្នាជាមួយនារីៗនៅហាងខារ៉ាអូខេអង្គរខ្មែរ ដែលនៅជាប់គ្នា ។ លុះបន្តិចក្រោយមកស្រាប់តែឈានដល់ការវាយតប់ និងយកដុំថ្មដេញគប់គ្នាប្រសាចពេញផ្លូវ និងបានគប់ដុំថ្មចូលពេញក្នុងហាងប៊្លូថោន ដែលនៅម្ខាងផ្លូវ បណ្ដាលឱ្យមានអ្នករបួសស្រាលជាច្រើននាក់ និងបណ្ដាលឱ្យបែកកញ្ចក់ទ្វារហាងផង ។
បើតាមម្ចាស់ហាងញូវស្កាយ និយាយថា មូលហេតុដែលបណ្ដាលឱ្យមានការដេញវាយគ្នា គឺមកពីខាងហាងខារ៉ាអូខេអង្គរខ្មែរ និងខារ៉ាអូខេប៊្លូថោន នាំគ្នាមកវាយកូនចៅគាត់មុនបណ្ដាលឱ្យរងរបួស ទើបគាត់បកទៅរករឿងវិញ ។
ទោះបីជាបែបណា បើតាមម្ចាស់ហាងខារ៉ាអូខេប៊្លូថោន និយាយថា តាមពិតមុនកើតហេតុគាត់ឃើញម្ចាស់ហាងខារ៉ាអូខេញូវស្កាយ មានទំនាស់ជាមួយហាងខារ៉ាអូខេអង្គរខ្មែរ និងដេញវាយគ្នាមកដល់មុខហាងរបស់គាត់ ។ ជាមួយនេះ មានគប់ដុំថ្មដាក់គ្នាទៅវិញទៅមក បណ្ដាលឱ្យដុំថ្មទាំងនោះហោះចូលពេញក្នុងហាងរបស់គាត់ និងថែមទាំងបែកកញ្ចក់ទ្វារហាងរបស់គាត់ទៀតផង ។
ប្រភពពីបុរសម្នាក់សុំមិនបញ្ចេញឈ្មោះដែលប្រកបរបររត់ម៉ូតូឌុប នៅចំណុចខាងលើនិយាយថា មូលហេតុដែលម្ចាស់ហាងខារ៉ាអូខេឈ្លោះទាស់ទែងគ្នានេះ មិនមានអ្វីក្រៅពីដណ្ដើមម៉ូយគ្នាទៅវិញទៅមកនោះទេ ។ គេតែងតែឃើញស្ដ្រីដែលបម្រើការនៅតាមបណ្ដោយផ្លូវខាងលើ មានការឈ្លោះទាស់ទែងគ្នាសឹងតែរាល់យប់ទៅហើយ និងមានការដេញចាប់ម៉ូយរញ៉េរញ៉ៃពេញដងផ្លូវ ដូចនេះពួកគាត់សូមឱ្យអាជ្ញាធរមូលដ្ឋានជួយមើលសណ្ដាប់ធ្នាប់នៅចំណុច ខាងលើផង ។
ក្នុងករណីវាយ និងគប់ដុំថ្មដាក់គ្នារវាងហាងខារ៉ាអូខេខាងលើ ក្រោយកើតហេតុ គេឃើញកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យចុះទៅសម្របសម្រួលផងដែរ ។
ជាការពិតណាស់ អ្នកមានរបរដូចគ្នាហើយនៅជិតគ្នាបែបនេះ កម្រមានសន្តិភាពរវាងគ្នានឹងគ្នាណាស់ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!