ឪពុក-ម្តាយនិស្សិត តៅ សាវឿន យំសំពះអង្វរសម្តេច ស ខេង ឲ្យដោះលែងកូន (មានវីដេអូ)
ភ្នំពេញ៖ ឪពុក-ម្តាយ លោក តៅ សាវឿន អតីតនិស្សិត សាកលវិទ្យាល័យ South-East Asia នៅខេត្តសៀមរាប បានបញ្ចេញ វីដេអូយំអង្វរសុំឲ្យ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ផ្តល់ក្តីអនុ គ្រោះ និង លើកលែងទោស កំហុស ឲ្យកូនរបស់ខ្លួន ដែលត្រូវបានតុលាការចេញ ដីកាឃុំខ្លួនកាលពីថ្ងៃទី៣០ ខែ កញ្ញា កន្លងទៅ បន្ទាប់ពីអតីត និស្សិតរូបនេះ សរសេរគំរាមសម្លាប់ សម្តេចក្រឡាហោម តាមទំព័រ Facebook។
តាមរយៈវីដេអូឃ្លីប មានរយៈពេលជិត ២នាទី ឪពុក-ម្តាយ លោក តៅ សាវឿន បានរៀបរាប់ ទាំងទឹកភ្នែកថា « សូមសម្តេចកុំយក ទោសពៃអី សុំអនុគ្រោះឲ្យកូនផង ខ្ញុំកូនអ្នកក្រីក្រទេ ខ្ញុំគ្មានទ្រព្យ សម្បត្តិទេ ខ្ញុំឲ្យកូនរៀនអស់ ហើយ ខ្ញុំសព្វថ្ងៃនេះ មានកូនប្រុសតែ មួយគត់ សូមសម្តេចអាណិតខ្ញុំផង»។
នៅមុនពេលទទួលបានវីដេអូ នៃការយំអង្វរនេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ក៏ទទួល បានលិខិត របស់លោក តៅ សារឿន សរសេរចេញពី ពន្ធនាគារ មកទទួលទោស កំហុសរបស់ខ្លួន និងសុំឲ្យសម្តេច ក្រឡាហោម ស ខេង លើកលែងទោសឲ្យរូបគេផងដែរ។
អតីតនិស្សិតសាកលវិទ្យាល័យ South East Asia លោក តៅ សារឿន អាយុ ២៦ឆ្នាំ រស់នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប បានសរសេរសារបញ្ចេញ Comment នៅលើទំព័រ Face book គំរាមបោកគ្រាប់ បែកសម្លាប់សម្តេច ស ខេង នៅពេលសម្តេចអញ្ជើញ ទៅប្រគល់ សញ្ញាបត្រ ដល់និស្សិតនៅ ក្នុងខេត្តសៀមរាប។
លោក តៅ សារឿន ត្រូវបានតុលាការសម្រេចឃុំខ្លួននៅពន្ធនាគារខេត្តសៀមរាប កាលពី រសៀលថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ២០១៥៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!