មើលរូបនេះហើយ ទើបដឹងថា តារាស្រីកូរ៉េ មិនមែនស្អាតឥតខ្ចោះ គ្រប់កន្លែងនោះទេ

 
 

កូរ៉េខាងត្បូង៖ ដូចជាប្រិយមិត្ត បានដឹងរួចមកហើយ ​ថាតារាភាគច្រើន សុទ្ធតែបានកែខៃរូបថត មុនពេលពួកគេបង្ហាញរូបទាំងនោះ ទៅដល់កែវភ្នែកមហាជន។ ចុះតើអ្នកដឹងទេថា មុន និងក្រោយកែខៃរូបថត ដោយប្រើកម្មវិធី​Photoshop តើសម្រស់របស់ពួកគេ យ៉ាងណាខ្លះទៅ?

យោងតាមគេហទំព័រ Koreaboo បានបង្ហាញនូវរូបថត តារាស្រីកូរ៉េមួយចំនួន មុន និងក្រោយកែខៃ តាមកម្មវិធី Photoshop។ ចំពោះតារាស្រីខ្លះ បានកែប្រែសម្រស់របស់ខ្លួនយ៉ាងខ្លាំង ទាំងរូបរាង និងមុខមាត់ ហើយក៏មានតារាខ្លះ បានកែកុនបន្តិចបន្តួចប៉ុណ្ណោះ ក្នុងកម្មវិធី Photoshop។

ចង់ដឹងថា មុន និងក្រោយកែរូបតាម កម្មវិធី​Photoshop ថាតារាស្រីទាំងនោះ ប្រែប្រួលយ៉ាងណា​ តោះទស្សនាទាំងអស់គ្នា៖

១) Shin Se Kyung 


ក្នុងរូបថតកែខៃរបស់ Shin Se Kyung  គឺនាងមានរាងស្រឡូនស្អាត​ជាអក្សរ S-Line ហើយសូម្បីតែក្បាលពោះ ក៏រាបស្មើរផងដែរ។ ហើយបើនិយាយពីជើងរបស់នាងវិញ ពិតជាវែងស្លីម ជាងរូបដើមខ្លាំងណាស់

២) Ga In ក្រុមចម្រៀង Brown Eyed Girls 


រាងរបស់នាង​បានកែប្រែខ្លាំងណាស់​ បន្ទាប់ពី ប្រើកម្មវិធី Photoshop ហើយសូម្បីតែជើងរបស់នាង ក៏វែង និងស្លីមផងដែរ

៣) លោក​ Cha Tae Hyun និងនាង Jessica Gomes 


សម្ផស្សរបស់នាងJessica Gomes បានកែប្រែស្ទើរតែទាំងអស់ ដូចជា លើដើមទ្រូង ពោះ ខ្នង ជើង និងមុខមាត់ ដែលមើលទៅស្រស់ស្អាតខ្លាំង បើប្រៀបធៀបនឹងរូបចាស់

៤) Son Dam Bi  


ទោះបីជានាង មិនសូវកែកុន លើរូបរាងរបស់នាង តែពណ៌សម្បុរស្បែក របស់នាង បានកែខៃ ទៅជាស ភ្លឺរលោងចែងចាំង

៥) Nana  ក្រុមចម្រៀង After School   


Nana ជាតារាចម្រៀងម្នាក់ ត្រូវបានគេដឹងថា​ មានភាពស្រស់ស្អាតខ្លាំង ទាំងមុខមាត់ និងរូបរាង។ ចំពោះរូបថតរបស់នាង Nana តែងតែកែខៃលើ កម្មវិធី Photoshop តិចតួចប៉ុណ្ណោះ ព្រោះតែនាងស្អាតស្រាប់ រឺក៏អាចនិយាយបានថា​ ជាតារាម្នាក់ ដែលដូចគ្នា ទាំងក្នុងរូប និងក្រៅរូប។

៦) តារាសម្តែងស្រី Cha Ye Ryun 


 Cha Ye Ryun  ក៏ដូចជា នាងNanaដែរ ព្រោះថាសម្រស់របស់នាង គឺមិនចាំបាច់ប្រើ កម្មវិធី {Photoshop ក៏បានដែរព្រោះតែនាងស្អាតដូចគ្នា ទាំងនៅក្នុងរូប និងក្រៅ ។

ប្រភព  Koreaboo

ដោយ៖ កា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម