ឡៃឡុងសម្ភារក្នុងសិប្បកម្មកាត់ដេ រ«ខាងហ្វូង »យកលុយបើក ឱ្យកម្មករ ខណៈថៅកែចិនរត់បាត់
រាជធានីភ្នំពេញ ៖ កម្មករ-កម្មការីចំនួន១៣១នាក់បម្រើការងារនៅក្នុងសិប្បកម្មកាត់«ខាងហ្វូង» ដែលមានទីតាំងស្ថិតក្នុងសង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ ត្រូវបានលោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ សហការគ្នាជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើការជួយសង្គ្រោះភ្លាមៗ ដោយសម្រេចយក សម្ភារប្រើប្រាស់ទាំងអស់ក្នុងសិប្បកម្មលក់ ឡៃឡុងឱ្យឈ្មួញម្នាក់ (សុំមិនបញ្ចេញឈ្មោះ) ក្នុងតម្លៃទឹកប្រាក់ សរុបទទួលបាន ចំនួន១១៧៥០ដុល្លារអាមេរិក យកមកបើកឧបត្ថម្ភជូន បងប្អូនកម្មករ-កម្មការិនី ខណៈថៅកែ ជនជាតិចិនរត់ ចោលបាត់ ។
ការសម្រេចលក់ឡៃឡុងសម្ភារនេះធ្វើឡើងបន្ទាប់ពីក្រុមកម្មករ-កម្មការីចំនួន ១៣១នាក់ ដែលបម្រើ ការងារនៅក្នុងសិប្បកម្មខាងលើ បាននាំគ្នាធ្វើកូដកម្ម តវ៉ាទាមទារបើកប្រាក់ ខែរបស់ខ្លួននៅខាង មុខរោងសិប្បកម្ម កាលពីព្រឹកថ្ងៃទី១៩ តុលា ២០១៥ ខណៈដែលថៅកែជន ជាតិចិនមិនបើក ប្រាក់ខែឱ្យ ហើយរត់ចោល ស្រុកបាត់ស្រមោល ។
លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យបានមានប្រសាសន៍ប្រាប់ «កោះសន្តិភាព» នៅល្ងាចថ្ងៃដដែលឱ្យដឹងថា ការដែលលោក សម្រេចលក់ឡៃឡុង សម្ភារទាំងស្រុងក្នុងសិប្បកម្ម កាត់ដេរ«ខាងហ្វូង»មានដូចជាតុ ទូ កៅអី ម៉ាស៊ីនកាត់ដេរ និងគ្រឿងអេឡិចត្រូនិចផ្សេងៗ ទៀតជាដើមនោះ គឺដោយមានការឯកភាពទាំងស្រុងពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខណៈថៅកែសិប្បកម្មដែល ជាជនជាតិចិនបាន រត់ចោលស្រុកបាត់ស្រមោលជាច្រើនថ្ងៃ ហើយមិនបើក ប្រាក់ប្រចាំខែជូន ដល់ក្រុមកម្មករ-កម្មការី ។ លោកអភិបាលរងបន្តថា លោកសម្រេចលក់ឡៃឡុង តែសម្ភារក្នុងសិប្បកម្ម ដើម្បីប្តូរយកថវិការ បើកជូនកម្មករ-កម្មការីទាំង ១៣១នាក់ប៉ុណ្ណោះ ចំណែកទីតាំងត្រូវ បានប្រគល់ជូនម្ចាស់ ដើមគេវិញ ព្រោះថៅកែជនជាតិចិន ដែលរត់គេចខ្លួននោះ ជួលគេបើកអាជីវកម្ម តែប៉ុណ្ណោះ ។
ក្រុមកម្មករ-កម្មការីទាំង១៣១នាក់ខាងលើមានការសប្បាយត្រេកអរក្រៃលែង ចំពោះចំណាត់ការ របស់អាជ្ញាធរខណ្ឌមានជ័យ ដែលបានត្រិះរិះរកគ្រប់ វិធីដោះស្រាយជូន ពួកគេនាពេលនេះ ។ បន្ទាប់ពីលក់ឡៃឡុង សម្ភារហើយនោះ ក្រុមកម្មករ-កម្មការិនី ក៏បានទទួលថវិការ ប្រចាំខែរបស់ខ្លួនគ្រប់ៗគ្នា និងពេញលេញ មិនមានខ្វះ មួយសេនឡើយ ហើយពួកគេទទួលយក ទាំងទឹកមុខញញឹមពព្រាយ ។
សូមបញ្ជាក់ថា មួយរយៈកន្លងមកនេះ គេតែងតែសង្កេតឃើញលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ មានជ័យចុះដោះស្រាយវិវាទ ជាច្រើនរបស់ប្រជាពលរដ្ឋ សិប្បកម្ម រោងចក្រ និងការតវ៉ា ឬកូដកម្មជាច្រើនទៀត ក្នុងមូលដ្ឋានរបស់ខ្លួន ។ ទន្ទឹមនឹងនោះជាផ្លែផ្កា ទទួលលទ្ធផលវិជ្ជមាន ល្អមកជានិច្ច ជាហេតុនាំឱ្យ ប្រជាពលរដ្ឋ ក៏ដូចជាកម្មករ-កម្មការិនីរោងចក្រ សិប្បកម្ម សហគ្រាសតូចធំ តែនាំគ្នាសប្បាយចិត្ត និងធ្វើការស្ងោចសរសើរ ចំពោះការដឹកនាំរបស់អភិបាលរងរូបនេះ ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!