លួចទ្វារដែកតម្លៃជាង៧ពាន់ដុល្លារ ៣ថ្ងៃក្រោយក្រុមហ៊ុនចាប់ខ្លួនប្រគល់ឱ្យប៉ូលិស
រាជធានីភ្នំពេញ ៖ កម្មករសំណង់៦នាក់ បានរួមគំនិតគ្នាធ្វើសកម្មភាពលួចទ្វារដែក មានតម្លៃជាង៧ពាន់ដុល្លាររបស់ ក្រុមហ៊ុនផ្ទះល្វែងបុរីពីភពថ្មី ដែលមានទីតាំងតាមបណ្ដោយផ្លូវជាតិលេខ៤ ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែន ហើយត្រូវតំណាងក្រុមហ៊ុនធ្វើការស្រាវជ្រាវចាប់ខ្លួនបានប្រគល់ឱ្យ សមត្ថកិច្ច កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៩ តុលា ២០១៥ ដើម្បីកាត់ទោសតាមច្បាប់ ។
សមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យទាំង៦នាក់មាន ១-ឈ្មោះ ឌី សម្បត្តិ ភេទប្រុស អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ, ២-ឈ្មោះ អុល សំអាត ភេទប្រុស អាយុ៣៥ឆ្នាំ មានស្រុកកំណើតនៅភូមិរការ ឃុំរការ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ, ៣-ឈ្មោះ ពៅ វុទ្ធី ភេទប្រុស អាយុ២២ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ, ៤-ឈ្មោះ ពិ សុខ ភេទប្រុស អាយុ១៩ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ, ៥-ឈ្មោះ សុខ ម៉េង ភេទប្រុស អាយុ២២ឆ្នាំ មានស្រុកកំណើតនៅស្រុករលៀផ្អៀរ ខេត្តកំពង់ឆ្នាំ និង ៦-ឈ្មោះ សុខ នឿន ភេទប្រុស អាយុ១៨ឆ្នាំ មានស្រុកកំណើតនៅភូមិតារាជ្យ ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
មេការក្រុមហ៊ុនផ្ទះល្វែងបុរីពិភពថ្មី ឈ្មោះ សុធា ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅក្នុងបុរីខាងលើបានឱ្យដឹងថា ទ្វារដែកដែលក្រុមជនសង្ស័យលួចយកទៅលក់នោះ មានចំនួន១២គ្រោង ស្មើនិង២៤ផ្ទាំង ដែលគិតជាទឹកប្រាក់ជាង៧ពាន់ដុល្លារ ។ កាលពីព្រឹកថ្ងៃទី១៧ តុលា ក្រុមហ៊ុនបានដឹកទ្វារដែកចូលសម្រាប់ដាក់តាមផ្ទះល្វែងទើបសង់ថ្មី ហើយខណៈនោះជាងមិនទាន់បានដាក់នៅឡើយ ស្រាប់តែនៅរសៀលថ្ងៃដដែលនោះបាត់ទ្វារដែកអស់ ។ ស្របពេលនោះកម្មករត្រូវសម្រាក និងចេញបាត់អស់ទៀត សាកសួរនរណាក៏មិនដឹង ប៉ុន្តែដោយសារការស្រាវជ្រាវទើបដឹងថា ជនសង្ស័យទាំង៦នាក់នោះជាអ្នកលួច ហើយពួកគេបានគេចខ្លួនបាត់អស់ទៀត លុះ៣ថ្ងៃក្រោយរហូតដល់រសៀលថ្ងៃទី១៩ តុលា ទើបលេចមុខពួកគេមកធ្វើការ ក៏បានឃាត់ខ្លួនសួរដឹងជាក់ច្បាស់ ក៏ចាប់ខ្លួនប្រគល់ឲ្យប៉ូលិសប៉ុស្តិ៍កន្ទោក ខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការទៅតាមនិតិវិធីច្បាប់ ។
ក្រោយឃាត់ខ្លួនជនសង្ស័យទាំងនោះបានសារភាពថា ពួកគេពិតជាបាននាំគ្នាលួចទ្វារចំនួន២៤ផ្ទាំងនោះមែន ដោយបានដឹកយកទៅលក់នៅផ្ទះទិញនិងលក់អេតចាយមួយកន្លែងនៅម្ដុំ ផ្សារបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ហើយបន្ទាប់ពីលក់បានលុយនាំគ្នាដើរស៊ីចាយអស់ចិត្តទើបចូលធ្វើការ វិញ ក៏ត្រូវបានតំណាងក្រុមហ៊ុនឃាត់ខ្លួនតែម្តង ។
ក្រោយពេលបានចម្លើយពីជនសង្ស័យហើយ កម្លាំងប៉ូលិសបានចុះទៅកាន់កន្លែងលក់និងទិញអេតចាយ ហើយបានឃាត់ខ្លួនស្ត្រីម្នាក់ដែលជាម្ចាស់ផ្ទះអេតចាយនោះផងដែរ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!