ចាប់ចោរឆក់កាបូបបានម្នាក់ នាំគ្នាវាយប៊ិះក្ស័យជីវ៉ា
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវប្រជាពលរដ្ឋ នាំគ្នាដេញចាប់វាយម្នាក់មួយដៃម្នាក់មួយជើងស្ទើរស្លាប់ ទើបប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកងទី១ បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបស្ពាយពីនារីបរទេសម្នាក់ ដែលកំពុងជិះម៉ូតូជាមួយប្ដី បណ្តាលឱ្យដួលរងរបួសធ្ងន់ ដែលហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១២ និង៥០នាទីថ្ងៃទី១៩ តុលា ២០១៥ ស្ថិតនៅចំណុចផ្លូវលេខ២៧៨ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រភពបានឱ្យដឹងថា ជនសង្ស័យឈ្មោះសុខ ឈាង ភេទប្រុស អាយុ២៧ឆ្នាំ មុនរបរមិនពិតប្រាកដ មានទីលំនៅក្នុងខណ្ឌសែនសុខ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានឃាត់ខ្លួន ក្រោយពីរូបគេជិះម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FE-536មួយគ្រឿងម្នាក់ឯង ។
មុនពេលកើតហេតុ គេឃើញប្ដី-ប្រពន្ធ២នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកឃ្លីក ពណ៌.ស ពាក់ស្លាកលេខកណ្ដោល1H-0524 ធ្វើដំណើរតាមបណ្តោយផ្លូវ២៨៨ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ជិះម៉ូតូមកពីក្រោយ ហើយក៏ធ្វើសកម្មភាពឆក់កាបូបស្ពាយពីនារីរងគ្រោះ តែមិនបានសម្រេច បណ្តោយដួលរងរបួសធ្ងន់ទៅនឹងថ្នល់ ទើបបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរនាំគ្នាដេញចាប់វាយអ្នកមួយដៃអ្នកមួយជើងស្ទើររស់ស្ទើស្លាប់ ទើបប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកងទី១ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!