បុរសស្រវឹងស្រាម្នាក់ជិះម៉ូតូបុកឡាន តារាជើងចាស់ ចាន់ តារាទី
រាជធានីភ្នំពេញ ៖ រថយន្តរបស់តារាសំដែងជើងចាស់ ចាន់ តារាទី ត្រូវបុរសម្នាក់ជិះម៉ូតូ ក្នុងស្ថានភាពស្រវឹង ជោគរេពេញផ្លូវទៅ បុកចំពីមុខ ដែលហេតុការណ៍គ្រោះ ថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី២០ តុលា ២០១៥ តាមបណ្តោយផ្លូវបេតុង ជិតស្ពានដែកស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញតារាសំដែង ជើងចាស់ អ្នកនាង ចាន់ តារាទី បើករថយន្តមួយ គ្រឿងម៉ាកឡិចស៊ីស RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2R-2133 តាមបណ្តោយផ្លូវ៣៧១ ពីជើងទៅត្បូង លុះជិតដល់ស្ពានដែកស្ទឹង មានជ័យក៏បត់ឆ្វេង ខណៈនោះស្រាប់តែបុរស ម្នាក់ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1CY-1138 ក្នុងស្ថានភាព ស្រវឹងរេពេញផ្លូវ ហើយក៏មកបុករថយន្តរបស់ តារាសំដែងជើងចាស់ រូបនេះចំពីមុខយ៉ាងពេញ ទំហឹងតែម្តង ។
ប្រភពបន្តទៀតថា ភ្លាមៗនោះគេឃើញ អ្នកនាង ចាន់ តារាទី ចុះពីលើរថយន្តមើលរថយន្ត របស់គាត់ខូចខាត និងកំពិតធុងទឹក ក៏ទារសំណង ១០០ដុល្លារពីបុរស ស្រវឹងស្រារូបនោះ តែដោយបុរសស្រវឹង ស្រារូបនោះថាអត់មានលុយ និងជជែកគ្នាអស់ រយៈពេលប្រហែលជា៣០នាទី មិនត្រូវគ្នា ក៏ហៅសមត្ថកិច្ចមក យកទាំងម៉ូតូ ទាំងរថយន្តទៅរក្សាទុកនៅ អធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីដោះស្រាយគ្នា នៅពេលក្រោយ ៕




ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!