នារីម្នាក់ជិតដល់ពេលចូលរោងការ ជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ចោលគូដណ្តឹង
ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា នារីម្នាក់នៅសល់ពេលតែជាង ២ខែទៀតចូល រោងការ បានជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់កាលពី ព្រឹកថ្ងៃទី២០ តុលា នៅចំណុចគីឡូម៉ែត្រ លេខ៤៥-៤៦ ស្ថិតក្នុងភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន។
នារីរងគ្រោះឈ្មោះសៀត សំបូរ អាយុ៣០ឆ្នាំ ជាកម្មការិនីរោងចក្រ Generation ថ្នល់ទទឹង មានទីលំនៅភូមិត្រពាំងស្រង់ ឃុំស្គុះ ស្រុកសំរោងទង ។
គួររំលឹកថា កាលពីព្រឹកថ្ងៃទី២០ តុលា ២០១៥ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ មួយបង្កឡើងដោយ រថយន្តកុងតឺន័រ បុករថយន្តទួរីសដឹកកម្មករ នៅចំណុចគីឡូម៉ែត្រលេខ ៤៥-៤៦ ស្ថិតក្នុងភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមនបណ្តាលឱ្យ មនុស្សស្លាប់ និងរបួសជាង៣០នាក់ ក្នុងនោះមាន ស្ត្រីរងគ្រោះម្នាក់ផងដែរ៕




ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!