គ្រាន់តែបែកគ្នា ប៉ុន្មានសប្តាហ៍សោះ ភិន សុដាលីស និងប៉ែន ចំរ៉ុង បង្ហើរចិត្តនឹករកគ្នា ពេញបណ្តាញសង្គម
ភ្នំពេញ៖ ដូចជាប្រិយមិត្តបានដឹងរួចមកហើយ ថាតារាសម្តែងស្រី ភិន សុដាលីស បានធ្វើដំណើរកំសាន្តទៅអ៉ឺរ៉ុប ជាមួយក្រុមគ្រួសារ យ៉ាងសប្បាយរីករាយ។ ប៉ុន្តែការដើរកំសាន្តរបស់នាង បានធ្វើឲ្យលោក ប៉ែន ចំរ៉ុង ដែលជាគូស្នេហ៍ មានការនឹករលឹកដល់រូបនាងយ៉ាងខ្លាំងផងដែរ។
ក្រឡេកមើល សារដ៏ផ្អែមល្ហែមសារសងគ្នា នៅលើបណ្តាញសង្គម របស់គូស្នេហ៍មួយគូនេះ ពួកគេបានបង្ហោះពាក្យពេចន៍នឹករលឹកគ្នា ក្រោយពីមិនបានជួបគ្នា មួយរយ:កន្លងមកនេះ។
ក្នុងនោះ កញ្ញា ភិន សុដាលីស បានបង្ហោះរូបថត ជាមួយ លោក ប៉ែនចំរ៉ុង និងសរសេរសារខ្លីៗថា "នឹកណាស់" នៅលើបណ្តាញសង្គមអ៊ីនស្តាក្រាម។ ចំណែកឯ លោក ប៉ែន ចំរ៉ុង ក៍មិនខុសគ្នាដែរ លោកបានបង្ហោះរូបថតដដែលមួយនោះ និងសរសេរថា "មិននឹកអូន ឲ្យបងនឹកអ្នកណា" ។
សារផ្អែមល្ហែម របស់គូស្នេហ៍មួយនេះ បានធ្វើអ្នកគាំទ្រ ព្រឺសម្បុរ និងលួចច្រណែន ដល់ពួកគេយ៉ាងខ្លាំង ដែលតែងបង្កើនចំណងស្នេហ៍ឲ្យរឹងមាំ ទោះបីជាពួកគេ នៅឆ្ងាយពីគ្នាក៏ដោយ៕
សាររបស់ កញ្ញា ភិន សុដាលីស
សាររបស់ លោក ប៉ែន ចំរ៉ុង
ប្រភព រូបថតពីIG
ដោយ៖ កា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!