ជនជាតិអេស្ប៉ាញប្រុសស្រី២នាក់ ត្រូវចោរឆក់កាបូបដៃ នៅមុខវត្តប្រយូរវង្ស
រាជធានីភ្នំពេញ ៖ ជនជាតិអេស្ប៉ាញ២នាក់ ត្រូវជនសង្ស័យ៣នាក់ ដើរមកឆក់កាបូបដៃរួច រត់គេចខ្លួនចូលវត្តប្រយូរវង្សបាត់ ខណៈជនរងគ្រោះកំពុងដើរ តាមបណ្តោយមហាវិថីព្រះនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីវេលាម៉ោងប្រមាណ១១ និង១១នាទី យប់ថ្ងៃទី២១ តុលា ២០១៥ ។
ប្រភពពីអ្នកឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុគេឃើញជនជាតិអេស្ប៉ាញប្រុស-ស្រី២នាក់ដើរតាម បណ្ដោយមហាវិថីព្រះនរោត្តម ខណៈដល់ចំណុចមុខវត្តប្រយូរវង្ស ស្រាប់តែមានជនសង្ស័យ៣នាក់ដើរបញ្ច្រាសទិសគ្នាហួសបន្តិចក៏បកក្រោយ ឆក់យកកាបូបដៃស្ត្រីជនជាតិអេស្ប៉ាញរួចរត់គេចខ្លួនចូលក្នុង វត្ដប្រយូរវង្សបាត់ស្រមោលតែម្តង ។
ក្រោយពេលកើតហេតុសមត្ថកិច្ច ក៏បានទៅដល់ហើយតាមស្វែងរកចាប់ខ្លួន ជនសង្ស័យទាំង៣នាក់ផងដែរ តែជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោលទៅហើយ ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះទាំង២នាក់ក៏មិនបានដាក់ពាក្យបណ្ដឹងទេ ហើយក៏មិនបានដឹងថានៅក្នុងកាបូបដៃនោះមានអ្វីខ្លះដែរ ព្រោះតែជនជាតិអេស្ប៉ាញទាំង២នាក់ឆេះនិយាយតែភាសាអេស្ប៉ាញ មិនចេះនិយាយភាសាខ្មែរ ឬអង់គ្លេស ធ្វើពិបាកក្នុងការទំនាក់ទំនងគ្នា ជនរងគ្រោះគ្រាន់តែនិយាយភាសាអង់ថា No problem no problem «អត់បញ្ហាៗ» ហើយក៏បន្តដំណើរទៅមុខទៀតបាត់ទៅ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!