ប្តី​របស់​នាយិកា​​មជ្ឈមណ្ឌល​ក្មេង​កំព្រា ស្រុក​ឆ្លូង​​​ចាប់រំលោភ​ក្មេង​ស្រី​កំព្រា​៣​នាក់ រួច​គេច​ខ្លួន​បាត់

 
 

ខេត្តក្រចេះ ​៖ នគរបាល​ព្រហ្មទណ្ឌ​បាន​អះអាង​ថា សំណុំរឿង​ករណី​ជនល្មើស​ជា​ប្តីរបស់​នាយិការ​មជ្ឈមណ្ឌល​ក្មេង​កំព្រានៅ​ស្រុក ​​ឆ្លូង ដែល​បាន​ចាប់រំលោភ​សេពសន្ថវៈលើ​ក្មេង​ស្រី​កំព្រា ក្នុង​មណ្ឌលកុមារ​កំព្រា​ បាន​សម្រេច​ដល់​ទៅ​៣​នាក់​នោះ នគរបាល​កំពុងតែ​ចាត់ការ​ បើ​ទោះបីជា​ជន​ល្មើសកំពុង​តែ​រត់គេច​ខ្លួន​ក៏​ដោយ​។

ការ​បញ្ជាក់​ពី​សំណាក់​លោក​វរសេនីយ៍ទោ​ ហ៊ួ​ត លឹ​ម​ហ៊ៀ​ង នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ខេត្ត​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១ ​តុលា នេះ​ធ្វើ​ឡើង​ក្រោយ​ពី​មានការ​ផ្ទុះ​នូវ​រឿងអាស្រូវ​នៅ​ក្នុង​មជ្ឈមណ្ឌល​ កុមារ​កំព្រា​ និង​ទីទ័ល​ក្រ​មួយ​មា​នទី​តាំងនៅ​ភូមិ​ជ្រោយ​ថ្ម ឃុំ​ឆ្លូង ស្រុក​ឆ្លូង​ ដោយសារ​តែ​ជនល្មើស​ត្រូវជា​ប្តី​របស់​នាយិការ​មជ្ឈមណ្ឌលបាន​ធ្វើ​សម​ក្ម​ ភាពចាប់រំលោភ​សេពសន្ថវៈ​លើ​ក្មេង​ស្រី​រង​គ្រោះ​អាយុ​ជាង​១០​ឆ្នាំ ជា​ក្មេង​កំព្រា​នៅ​ក្នុង​មណ្ឌលចំនួន​៣​នាក់​បាន​សម្រេច​ជា​បន្តបន្ទាប់​។

នគរបាល​បាន​ឲ្យ​ដឹង​ថា ការ​ផ្ទុះ​រឿងអាស្រូវ​នេះ​ឡើង​ក្រោយ​ពី​ស្ត្រី​ជា​ប្រ​ព​ន្ធ​ជនល្មើស​ និង​ជា​នាយិការបស់​មជ្ឈមណ្ឌល​ក្មេង​កំព្រា ឈ្មោះ​ណេ​វ សៃ​ហ៊ួ អាយុ​៣២​ឆ្នាំ បាន​​ដាក់​ពាក្យបណ្តឹង​មក​នគរបាលក្រោយ​ពី​ជន​ល្មើស​ជា​ប្តី​បាន​ធ្វើ​ សកម្មភាព​ចាប់រំលោភក្មេង​ស្រី​កំព្រា​បាន​សម្រេច​ចំនួន​៣​នាក់ និង​បាន​រត់គេច​ខ្លួន​។

ចំណែកឯ​ជនល្មើស​ជា​ប្តី​ដែលបាន​រត់​គេច​ខ្លួន​នេះ ឈ្មោះ​ញ៉ ធី អាយុ​៣៧​ឆ្នាំ មានមុខរ​បរជា​អ្នក​រត់​ម៉ូតូឌុប និង​បាន​មក​ស្នាក់​នៅជាមួយ​ប្រ​ព​ន្ធ​ក្នុង​មជ្ឈមណ្ឌលក្នុងអំឡុងពេល​ ប៉ុន្មាន​ខែ​មុន​ថ្ងៃ​កើតហេតុ បន្ទាប់​ពី​ជន​នេះ បាន​ដើរ​មិន​ចូល​ផ្ទះ មិន​គិតគូរ​ប្រ​ព​ន្ធអស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម