ឆៃលី ដាឡែន ខ្លាចស្រមោលខ្លួនឯង
រាជធានីភ្នំពេញ ៖ អ្នកនាងឆៃលី ដាឡែន ត្រូវគេទាក់ទងឱ្យទៅសម្តែងនៅអាមេរិកនាពេលខាងមុខ តែដោយសារមានបទពិសោធន៍ធ្លាប់រងការរិះគន់ស្ទើរតែដាច់អាជីពកន្លងមក ធ្វើឱ្យនាងបារម្ភខ្លាចមានរឿងមិនល្អកើតឡើងទៀត ។
គម្រោងចេញទៅអាមេរិកទឹកដីសម្បូរដុល្លារជាទីដែលសិល្បករខ្មែរតែងតែចង់ទៅកើបប្រាក់ មិនមែនជារឿងធ្វើឱ្យតារានិយមតែងខ្លួន យេៗ ឆៃលី ដាឡែន សប្បាយចិត្តប៉ុន្មានទេ ដ្បិតនាងហាក់បាក់ស្ប៉ាតដោយសារគ្រាកន្លងទៅនាងសម្តែងនៅទីនោះតុបតែងខ្លួនសិចស៊ីជ្រុលហួសហេតុ ធ្វើឱ្យមហាជនរិះគន់ខ្លាំង ។ ដោយសាររឿងនោះដាឡែនត្រូវអាក់ខានបង្ហាញមុខក្នុងពិភពសិល្បៈប្រមាណជិត៣ឆ្នាំ ។ ដូច្នេះហើយដាឡែនខិតខំស្រវារកគេឯងជួយ ព្រមទាំងចេញមុខសុំទោសមហាជនទាំងទឹកភ្នែកម្តងហើយម្តងទៀត ដើម្បីបានឱកាសសម្តែងតាមទូរទស្សន៍វិញ ។
ក្នុងជំនួបកាលពីពេល ថ្មីៗកន្លងមក ឆៃលី ដាឡែនដែលកំពុងត្រៀមខ្លួនថតភាពយន្តថ្មីមានចំណងជើងថា «វិស្សមកាលមរណៈ»ជូនផលិតកម្មចក្កវាឡពេជ្ររៀបរាប់ឲ្យដឹងថា នាងមានគម្រោងចេញទៅសម្តែងនៅអាមេរិកសាជាថ្មីនាប៉ុន្មានខែខាងមុខ ដោយអ្នកឧបត្ថម្ភកំពុងរត់ការដាក់លិខិតស្នាម ផ្សេងៗ ។ ដំណើរទៅអាមេរិកលើកនេះមានរយៈពេល៣ខែដោយគ្រោងចេញនៅដើមឆ្នាំ២០១៦ ។
អតីតសមាជិកក្រុមចម្រៀងរៃមាសរូបនេះនិយាយថា «អារម្មណ៍ចេញទៅអាមេរិកលើកនេះពិតជាធ្វើឲ្យនាងខ្ញុំគិតគូរណាស់ ដើម្បីបញ្ជៀសបញ្ហាដែលកើតឡើង ផ្សេងៗដូចពេលដែលនាងខ្ញុំបានជួបកាលពីប៉ុន្មានឆ្នាំមុន ដោយជារឿងជូរចត់ ទឹកភ្នែករាល់ថ្ងៃ ទម្រាំបាន អ្វីៗមកវិញដូចពេលនេះ ។ រឿងដែលនាងខ្ញុំគិតពិចារណាពេលទៅទីនោះមានច្រើនបែប ក្នុងនោះមានការស្លៀកពាក់ គឺត្រូវតែទៅតាមបែបបទចម្រៀងរបស់ខ្មែរយើង ។ ដូចដឹងហើយមិនថាប្រជាជនខ្មែរយើងនៅទីនេះទេ នៅអាមេរិកក៏កាន់តែជឿនលឿនដោយមានប្រព័ន្ធទូរស័ព្ទ ទំនើបៗ ប្រសិនបើយើងមិនប្រយ័ត្ននោះពិតជាពេលសម្តែងគេថតបង្ហោះជាក់ជាមិនខាន ។ ករណីដូចជានាងខ្ញុំកំពុងតែសម្តែងលើឆាកស្រាប់តែមានទស្សនិកជនមិនថាស្រី ឬប្រុស ឡើងមកសុំថតរូប មានខ្លះឱបព្រោះតែចង់ស្និទ្ធស្នាល ស្រាប់តែមានអ្នកថតបង្ហោះ នោះក៏ជារឿងមួយត្រូវគិតដែរ ។ ប្រសិនបើនាងខ្ញុំមិនអើពើប្រកាន់ខ្លួននោះ គេថាយើងឆ្មើងឆ្មៃ តារាលេងឫក ។
ម្យ៉ាងទៀតនាងខ្ញុំក៏មិនមែនដូចមុនដែរ ព្រោះជាស្ត្រីម្នាក់មានស្វាមីអាចថាកាន់តែមានអំពើណាមួយហ្មត់ចត់ គិតដល់ស្វាមីផងដែរ បើទោះជាគាត់មានទឹកចិត្តទូលាយយល់ពីសិល្បៈក៏ដោយ ។
បើទោះជាពេលនេះនាងខ្ញុំដេកភ័យទុកមុនក៏ដោយ ក៏ខ្ញុំនៅតែមានជំនឿចិត្តថានឹងទទួលបានភាពជោគជ័យ ហើយសប្បាយចិត្តដែលបានឃើញកិច្ចការសិល្បៈរបស់នាងខ្ញុំនៅតែរីកចម្រើនមានបងប្អូនទាំងក្នុង និងក្រៅប្រទេសពេញចិត្ត ។ នាងខ្ញុំនឹងមិនឲ្យរូបភាពចាស់កើតឡើងបិទបាំងអាជីពឲ្យខ្មៅដូចមុនទេ ។ អ្វីៗ នាពេលនេះនាងខ្ញុំនឹងខំរក្សាកេរ្តិ៍ឈ្មោះឲ្យបានស្ថិតស្ថិរយូរទៅមុខទៀត ដោយប្រុងប្រយ័ត្នខ្ពស់ ។ អ្នកខ្លះសួរខ្ញុំថាធ្វើបែបណាបានល្បី ហើយខ្ញុំថាអាស្រ័យលើសមត្ថភាព អត្តចរិត ការព្យាយាម និងទេពកោសល្យ និងការគោរពវិន័យ ។ ជួបជាមួយតារារៀមច្បងកុំពើងទ្រូង នោះអាចជាការជួយឲ្យល្បីបាន» ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!