អស្ចារ្យ! ថ្ងៃបើដំបូង របស់ហាង កាហ្វេលើកុងតឺន័រ (Café Le Conteneur)​ បញ្ចុះតំលៃរហូតដល់ ១០០%!

 
 

ភ្នំពេញ៖ អស្ចារ្យណាស់! ហាងកាហ្វេលើកុងតឺន័រដំបូងគេបង្អស់នៅកម្ពុជា នឹងបើកលក់ជា លើកដំបូង (Soft Opening) នៅថ្ងៃច័ន្ទទី២៦ ខែតុលា ខាងមុខនេះហើយ ដែលរួមមាន កម្មវិធីពិសេសៗ ជាច្រើន រហូតដល់មានការបញ្ចុះតំលៃដល់ទៅ ១០០% ឯណោះ! 


ប្រិយមិត្តនឹងបានទទួលភ្លក្ស នូវរសជាតិកាហ្វេ ភេសជ្ជៈ និងនំជាច្រើនមុខ ដ៏ឈ្ងុយឆ្ងាញ់ ពីហាង Café Le Conteneur នៅថ្ងៃច័ន្ទទី២៦ ខែតុលា ឆាប់ៗខាងមុខនេះហើយ!។

ជាមួយនឹងបរិយាកាសប្លែក ដោយហាងទាំងមូល នឹងត្រូវដេគ័រឡើង នៅលើកុងតឺន័រ យ៉ាងស្រស់ស្អាត ធ្វើឲ្យប្រិយមិត្ត សប្បាយរីករាយ ប្លែកអារម្មណ៍ ដែលសមស្របជាមួយ មនុស្សគ្រប់ស្រទាប់វណ្ណៈ ជាពិសេសមិត្តយុវវ័យ អ្នកធ្វើការ និងអ្នកជំនួញ មកជួបជុំគ្នាសប្បាយ រឺពិភាក្សាការងារ ឬការសិក្សាជាដើម។

កម្មវិធីពិសេសរបស់ ហាងកាហ្វេលើកុងតឺន័រ (Café Le Conteneur)​ សំរាប់ Soft Opening នឹងមានការផ្តល់ជូនរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃ២៦-២៨តុលា ឆ្នាំ២០១៥នេះ ដែលកម្មវិធីមានដូចខាងក្រោមនេះ៖

  • ថ្ងៃដំបូង ទី២៦ ខែតុលា

-ចាប់ពីម៉ោង ៦:៣០ ដល់ ៨:៣០ ទទួលបានការបញ្ចុះតម្លៃ 100%
-ចាប់ពីម៉ោង ៨:៣០ ដល់ ១១:៣០ ទទួលបានការបញ្ចុះតម្លៃ 70%
-ចាប់ពីម៉ោង ១១:៣០ ដល់ ១៥:៣០ ទទួលបានការបញ្ចុះតម្លៃ 50%
-ចាប់ពីម៉ោង ១៥:៣០ ដល់ ១៧:៣០ ទទួលបានការបញ្ចុះតម្លៃ 30%

  • ថ្ងៃទី២៧ ខែតុលា

-ទិញមួយថែមមួយ ទៅតាមជំរើស (ធំ ថែម ធំ រឺ តូច ថែម តូច)

  • ថ្ងៃ ចុងក្រោយ ទី២៨ ខែតុលា

-ចុច ចូលចិត្ត (Like) ទំព័រហ្វេសប៊ុក Café Le Conteneur រួច Check-in ដើម្បី​ទទួលបានការ​បញ្ចុះតម្លៃ ២០%។


អាស័យដ្ឋាន Café Le Conteneur : ផ្ទះលេខ៨២c ផ្លូវ ១១៨ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ក្រោយវិទ្យាស្ថាន Setec)។

ចំពោះព័ត៌មានលម្អិតពីទីតាំង និងកម្មវិធីខាងលើ សូមទំនាក់ទំនង ទូរស័ព្ទលេខ: 078 716 979, 092 616 060, 016 443 644 រឺចូលទៅកាន់ទំព័រហ្វេសប៊ុក Cafe Le Conteneur

ដោយ លូហាន

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម