ជិះ​ម៉ូតូ​លឿន​ពេក កៀរ​ខឿន​ស្ពាន​គី​ហ្ស៊ុ​ណា ​ដួល​បោក​ក្បាល​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់

 
 

ខេត្ត​ត្បូងឃ្មុំ ៖ ម៉ូតូ​ម៉ាក​យ៉ា​ម៉ា​ហា​១​គ្រឿង​ បាន​បើក​យ៉ាង​លឿន​ទៅ​កៀរ​ខឿន​ចិញ្ចើម​ស្ពាន​ គី​ហ្ស៊ុ​ណា​ត្រង់​ចំ​ន្លោះ​បង្គោល​ទី​១១​និង​១២ ស្ថិត​ក្នុង​ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​ស្លាប់​ម្នាក់​ភ្លាម​ៗ និង​រង​របួសធ្ងន់​ម្នាក់ ​ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​៥០​នាទី​យប់ ថ្ងៃ​ទី​២៣ តុលា ២០១៥ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ លីវ ឆៃ​លី​ម ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅ​ភូមិ​រអាង ឃុំ​រអាង ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ចំណែក​ជន​រង​គ្រោះ​ដែល​រង​របួសធ្ងន់ ឈ្មោះ ឡុ​ច ភេទ​ប្រុស អាយុ​ប្រហែល​គ្នា ។

ប្រភព​ពី​មន្ត្រី​នគរបាល​ការពារ​ស្ពាន​គី​ហ្ស៊ុ​ណា​ បាន​ប្រាប់​ឲ្យ​ដឹង​ ថា មុន​ពេល​កើតហេតុ មាន​ម៉ូតូ​ម៉ាក​យ៉ា​ម៉ា​ហា​១​គ្រឿង​ជិះ​គ្នា​២​នាក់ ​ចេញពី​ទិស​ខាង​កើតមក​ លិច​ដើម្បី​ឆ្លងស្ពាន​គី​ហ្ស៊ុ​ណា​ ចូល​ក្រុង​កំពង់ចាម តែ​ដោយសារ​អ្នក​បើក​ម៉ូតូ​នោះ​បាន​ប្រើប្រាស់​ល្បឿន​លឿន​កាច់ចង្កូត​មិន​ ទាន់​ក៏​ជ្រុល​ទៅ​កៀរ​ចិញ្ចើម​ស្ពាន បណ្តាល​ឲ្យ​ដួល​បែក​ផ្កាភ្លើង​ស្លាប់​ម្នាក់ និង​រង​របួសធ្ងន់​ម្នាក់ ។ នគរបាល​ការពារ​ស្ពាន​បាន​ប្រាប់​បន្ត​ថា ក្នុង​ពេល​ដែល​ជិះ​ម៉ូតូ​នោះ​បុរស​ទាំង​២​នាក់​នេះ​មិន​បាន​ពាក់មួក​ សុវត្ថិភាព​នោះ​ទេ ។

ក្រោយ​ពី​មាន​ហេតុការណ៍​នេះ សមត្ថកិច្ច​បាន​ហៅ​រថយន្ត​សា​មុ​យ​របស់​មន្ទីរពេទ្យ​ខេត្តកំពង់ចាម មក​ដឹក​អ្នក​របួស និង​អ្នក​ស្លាប់​ទៅ​កាន់​មន្ទីរពេទ្យ ដោយ​អ្នក​រង​របួស​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​សង្គ្រោះ ចំណែក​អ្នក​ស្លាប់​វិញ​រក្សា​ទុក​នៅ​ក្នុង​សាល​ដាក់​សព ដើម្បី​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម