សេ១២៥ពីរគ្រឿងបុកគ្នា នៅមុខសាលាបឋមសិក្សាកន្ទោក ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ ស្រាលម្នាក់
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និង២នាក់ទៀតបានរងរបួសធ្ងន់ និងស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូសេ១២៥ពីរ គ្រឿងនៅចំណុចមុខសាលាបឋមសិក្សាកន្ទោក តាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជិវិតមានឈ្មោះ ស៊ុន សំ អាយុ២៦ឆ្នាំ ជាកម្មកររោងចក្រ ស្នាក់នៅភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះដែលរងរបួសធ្ងន់និងស្រាលមិនត្រូវបានស្គាល់ អត្តសញ្ញាណនៅឡើយទេ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យ ។
ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ម៉ូតូ១គ្រឿងម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AW-4975 ជិះដោយបុរស២នាក់ ក្នុងទិសដៅពីលិចទៅកើត ចំណែកម៉ូតូ១គ្រឿងទៀតម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ជិះដោយបុរសម្នាក់ក្នុងទិសដៅពីលិចកើតទៅលិច (បញ្ច្រាសទិសដៅចរាចរណ៍) ខណៈមកដល់កន្លែងកើតហេតុម៉ូតូហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៥ បម្រុងបត់ស្តាំទៅផ្លូវអាទិភាពវិញ ក៏បុកគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យបុរសអ្នកបើកម៉ូតូស៊េរីឆ្នាំ២០១៥ដួលបោកក្បាលទៅនឹង ថ្នល់ស្លាប់ភ្លាមៗ ចំណែកបុរស២នាក់ទៀតដែលជិះម៉ូតូស៊េរី២០១១ រងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅសង្គ្រោះភ្លាមៗផងដែរ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចចរាចរណ៍បានមកធ្វើការវាស់វែង និងយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំណែកសពជនរងគ្រោះក្រោយពីពិនិត្យរួចក៏ប្រគល់ឲ្យក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!