ចោរ៣នាក់ចូលប្លន់ដល់ក្នុងផ្ទះ ប្រមូលមាសប្រាក់អស់ជាច្រើន
ខេត្តប៉ៃលិន ៖ ក្រុមចោរប្រដាប់អាវុធ៣នាក់បានចូលប្លន់ផ្ទះប្រជាពលរដ្ឋនៅភូមិថ្នល់ទទឹង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ប្រមូលយកមាសប្រាក់ ជាច្រើនរួចរត់គេចខ្លួនបាត់ ដែលហេតុការណ៍ នេះកើតឡើងកាលពីវេលាម៉ោង៧ និង១៥នាទីយប់ ថ្ងៃទី២២ តុលា ២០១៥ ខណៈក្រុមគ្រួសារជន រងគ្រោះកំពុង អង្គុយមើលទូរទស្សន៍នៅក្នុងផ្ទះ ។
ប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះជាប្តី ឈ្មោះ ទឺ ទួន អាយុ៤៨ឆ្នាំ ជាកសិករ របួសភ្នែកខាងឆ្វេង ឯប្រពន្ធឈ្មោះ ពៅ សាលី អាយុ៤៦ឆ្នាំ របួសជាំដៃទាំងសងខាង ដោយត្រូវចោរយក កាំភ្លើងខ្លីវាយបង្ខំឱ្យដោះខ្សែកមាស១ខ្សែទម្ងន់១ជីកន្លះ ខ្សែកប្លាទីន១ខ្សែទម្ងន់១ជី និងលុយ ចំនួន១លាន៨០ម៉ឺនរៀល ។
ប្រភពព័ត៌មានពីលោក ជូ ឃី អាយុ៥៨ឆ្នាំ ជាមេភូមិថ្នល់ទទឹង បានឱ្យដឹងថា នៅយប់កើត ហេតុ ខណៈជនរងគ្រោះជាប្តីកំពុងអង្គុយ មើលកូនរបស់ខ្លួនព្យួរ សេរ៉ូមនៅក្នុងបន្ទប់ក្រោមផ្ទះ ហើយស្ត្រីជាប្រពន្ធ កំពុងអង្គុយមើលទូរទស្សន៍ ស្រាប់តែជនសង្ស័យ ៣នាក់មិនស្គាល់អត្តសញ្ញាណ បានកាន់កាំភ្លើង ១ដើមមកភ្ជង់គំរាម និងវាយទៅលើប្តីប្រពន្ធទាំងពីរនាក់ រួចក៏ភ្ជង់ឱ្យកូនគាត់ ដែលកំពុងឈឺដាក់ សេរ៉ូម និងកូនម្នាក់ទៀតដោះខ្សែក ឱ្យពួកគេ ហើយក៏មានការប្រតាយ ប្រតប់ជាមួយចោរទាំង អស់នោះផងដែរ ។ លោកបានបន្តទៀតថា ពេលនោះពួកចោរបានបាញ់កាំភ្លើងដែរ តែហាក់ដូចជាមិនផ្ទុះឡើយ ។ បន្ទាប់ពីបានលុយ និងគ្រឿងអលង្ការ ក្រុមជនសង្ស័យ ក៏នាំគ្នារត់គេចខ្លួនបាត់តែម្តង ។
លោកមេភូមិបញ្ជាក់ទៀតថា មុនពេលជនសង្ស័យចូលភ្ជង់ប្លន់នេះមានចោរម្នាក់បាន ឡើងទៅលើផ្ទះរុះរើកកាយរកលុយកាក់តាំង ពីពេលណាមក មិនដឹងនោះទេ រួចទើបចុះមកក្រោម ហើយនាំស្រែកប្រាប់ គ្នាគេពីរនាក់ទៀតឱ្យធ្វើសកម្មភាពវាយទៅ លើជនរងគ្រោះឱ្យ ដោះគ្រឿងអលង្ការឱ្យពួកគេ លុះក្រុមចោរចេញ ផុតបន្តិចក៏ មានការភ្ញាក់ផ្អើលប្តឹងសមត្ថកិច្ច នគរបាលប៉ុស្តិ៍អូរអណ្តូង និងប៉េអឹម ចុះទៅ អន្តរាគមន៍ផងដែរ ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!