សមត្ថកិច្ចបញ្ជូន ជនសង្ស័យ ទៅសាលាដំបូង ពាក់ព័ន្ធរំលោភក្មេង ស្រីអាយុ១១ឆ្នាំ
កំពត ៖ កម្លាំងនគរបាល ជំនាញព្រហ្មទណ្ឌ កម្រិតធ្ងន់ខេត្ត បានកសាងសំណុំរឿង បញ្ជូនបុរសល្មោភ កាមម្នាក់ ទៅសាលាដំបូងចាត់ ការតាមនីតិវិធី បន្ទាប់ពីបុរសល្មោភកាម ខាងលើចាប់រំលោភ សេពសន្ថវៈ លើក្មេងស្រីអាយុ១១ឆ្នាំ បានសម្រេច ។
មន្ត្រីនគរបាលកម្រិតធ្ងន់ខេត្ត បានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោង ១២និង៣០ នាទី រំលងថ្ងៃត្រង់ ជនសង្ស័យបាន ប្រព្រឹត្តធ្វើសកម្មភាព ចាប់រំលោភសេពសន្ថវៈ លើក្មេងស្រី ជាអនីតិជន បានសម្រេច១ដង នៅក្នុងផ្ទះឯ ចំការរបស់ជន សង្ស័យ ស្ថិតក្នុងភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្ត កំពត ។ ក្រោយមានពាក្យបណ្តឹង របស់ក្រុមគ្រួសារជនរងគ្រោះរួចមក នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ កម្លាំងនគរបាលព្រហ្មទណ្ឌស្រុកទឹកឈូ បានចុះឃាត់ ខ្លួនបានជនសង្ស័យរូបនេះ នៅឯផ្ទះរបស់គេ បន្ទាប់មក ក៏នាំខ្លួនយកមក សាកសួរ នៅឯអធិការដ្ឋាន នគរបាលស្រុកទឹកឈូ ហើយព្រឹកថ្ងៃទី២៣នេះ ក៏បញ្ជូនបន្តមកឲ្យកម្លាំង ការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត ចាត់ការបន្តតាមនីតិវិធីច្បាប់ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សាន វណ្ណធី ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅក្នុងភូមិ ឃុំខាង លើ ។ រីឯកុមារីរងគ្រោះ ឈ្មោះស.ព.ធ.រ អាយុ១១ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នាដែរ។
តាមចម្លើយសារភាពរបស់ជនសង្ស័យ បានប្រាប់នគរបាលជំនាញថា កាលពីក្នុងអំឡុង ពាក់កណ្តាលខែកញ្ញា ឆ្នាំ២០១៥ រូបគេបានរួមភេទ សម្រេចម្តងដែរជាមួយ ជនរងគ្រោះខាងលើ ប៉ុន្តែមិនចាប់ បង្ខំនោះទេ នៅឯក្នុងផ្ទះជនរងគ្រោះតែម្តង និងលើកនេះទៀត ជាលើកទី២ហើយ ។ ចំណែកក្មេងស្រី រងគ្រោះវិញ បាន ឆ្លើយថា មុនពេលរួមភេទលើកនេះ គឺជនសង្ស័យបានតេ ទូរស័ព្ទហៅខ្លួនចំនួន ៣លើក ឲ្យទៅលេងចំការ កន្លែងកើតហេតុរបស់ជនសង្ស័យ ខណៈខ្លួនទៅ ដល់ឯចំការនោះភ្លាម ជនសង្ស័យក៏ហៅ ឡើងដេកពូក លើគ្រែ បន្ទាប់មក ក៏ធ្វើសកម្មភាពចាប់រំលោភ រហូតបានសម្រេច ចំនួន០១ដង យ៉ាងដូច្នេះតែម្តងទៅ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!