ចោរ២នាក់វ៉ៃប្លន់យកម៉ូតូពីក្មេងប្រុសម្នាក់ ទាំងកណ្ដាលថ្ងៃ
រាជធានីភ្នំពេញ ៖ ម៉ូតូម៉ាកសេ១២៥មួយគ្រឿងត្រូវជនសង្ស័យ២នាក់វ៉ៃប្លន់យកទៅបាត់ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៦ តុលា ២០១៥ ខណៈក្មេងប្រុសអាយុ១៣ ឆ្នាំម្នាក់កំពុងជិះ តាមផ្លូវលំក្នុងភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
ក្មេងប្រុសរងគ្រោះឈ្មោះ ហៃ ចាន់រស្មី អាយុ១៣ឆ្នាំ ជាសិស្សសាលា រស់នៅក្បែរ កន្លែងកើតហេតុ ។ ចំណែកម៉ូតូដែលជនសង្ស័យ វ៉ៃប្លន់យកទៅបាត់នោះម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CP-2686 ។ រីឯជនសង្ស័យមាន គ្នា២នាក់មិន ស្គាល់អត្តសញ្ញាណ ជិះម៉ូតូ១គ្រឿង ម៉ាក PCX ពណ៌ស មិនចាំស្លាកលេខ ប្រដាប់ដោយ កាំភ្លើងខ្លីមិន ស្គាល់ម៉ាក១ដើម ។
ក្មេងប្រុសរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុ រូបគេត្រូវបានឪពុកប្រើឱ្យជិះម៉ូតូទៅ យកអាគុយ រថយន្តដែលបញ្ចូលភ្លើង ក្បែរនោះ ដើម្បីចាប់ចូល រថយន្តវិញ និងរួមដំណើរជាមួយ ប្អូនប្រុសតូចម្នាក់ ។ ទើបជិះចេញពីផ្ទះបានបន្តិចក្នុងទិសដៅ ពីលិចទៅកើត ស្រាប់តែជនសង្ស័យមាន គ្នា២នាក់ ជិះម៉ូតូ១គ្រឿងតាម មកពីក្រោយ កៀរឱ្យឈប់ រួចវ៉ៃប្លន់យក ម៉ូតូទៅបាត់តែម្តង ។ ស្របពេលនោះ ពលរដ្ឋក្បែរខាង ឃើញក៏រត់ចេញ មកបម្រុងជួយ តែដោយឃើញនៅដៃចោរ ម្នាក់មានកាន់កាំភ្លើងខ្លី ១ដើម ធ្វើឱ្យអ្នកឃើញហេតុការណ៍ មានការភ័យខ្លាច មិនហ៊ានស្រែក រហូតដល់ជនសង្ស័យជិះ ចាកចេញទៅ បាត់ដោយសុវត្ថិភាព ។
ក្រោយពេលកើតហេតុ ក្មេងប្រុសរងគ្រោះត្រូវបានឪពុកនាំទៅដាក់ពាក្យបណ្តឹងនៅ ប៉ុស្តិ៍នគរបាល សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដើម្បីឱ្យសមត្ថកិច្ចជួយ ស្រាវជ្រាវតាមចាប់ជន សង្ស័យយកមកផ្តន្ទា ទោសតាមផ្លូវច្បាប់ ប៉ុន្តែមិនដឹងថា ចាប់បាន ឬអត់នោះឡើយ ៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!