បុរសម្នាក់ ត្រូវរថយន្ត បុកបណ្ដាលឲ្យ បាក់ជើងខាងស្ដាំខ្ទេច

 
 

ភ្នំពេញៈ បុរសម្នាក់ ត្រូវរថយន្ត បុកបណ្ដាលអោយរងរបួសធ្ងន់ធ្ងរ បាក់ជើងខាងស្ដាំខ្ទេច តែម្តង។ ហើយហេតុការណ៍នេះបានកើតឡើង នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង៧ និង៥០នាទី ព្រលប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥។

បើតាមការឱ្យដឹង ពីអ្នកដែលរស់នៅជិតកន្លែងកើតហេតុ បាននិយាយថា គេបានឃើញបុរសរងគ្រោះ បើករឺម៉កតាមបណ្ដោយផ្លូវ ជាតិលេខ៣ តែម្នាក់ឯងក្នុងទិសដៅពីត្បូង ទៅជើងច្រាស់ទិស ជាមួយនិងរថយន្តកាមរីឆ្លាម ស្រាប់តែកំពុងបើករថយន្តកាមរី ឆ្លាមពណ៌ស្ករ មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ2R-5994ដែលបើកក្នុងទិសដៅ ពីជើងទៅត្បូង នោះបានបុកពេញទំហឹង ជាមួយម៉ូតូកង់បីបណ្តាលអោយបុរសដែលបើកម៉ូតូកង់បីនោះបាក់ជើងខាងស្តាំខ្ទេច និងជើងខាងឆ្វេងក៏របួសដែរ ។

ប្រភពដដែលបានបន្តថា ម៉ូតូកង់បីវិញខ្ទេចតែម្តង រឺឯរថយន្តបានហោះទៅមុខជិត១០ម៉ែត្រ បានទៅបុកនិងប្រលាយ ដែលនៅអមតាមបណ្តោយ ផ្លូវជាតិបណ្តាលអោយរងការខូចខាតធ្ងន់ធ្ងរ ម្ចាស់រថយន្តបានរត់គេចខ្លួនបាត់ស្រមោលតែម្តង។

ជនរងគ្រោះត្រូវបានអង្គភាពសង្គ្រោះបន្ទាន់៧១១ចេញទៅដឹកយកទៅកាន់មន្ទីពេទ្យ កាល់ម៉ែត្រ ភ្លាមៗផងដែរដើម្បីសង្គ្រោះអាយុជីវិត ក្រោយពីកើតហេតុរថយន្តនិងម៉ូតូកង់បី ត្រូវបានខាងជំនាញ ចរាចរចុះមកវាស់វែង និងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរ ក្រុងភ្នំពេញដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម