កុងតឺន័រ​កិន​មនុស្ស​ស្លាប់​ទៀត​ហើយ​នៅ​ ផ្លូវ៥៩៨ ហៅផ្លូវ ជា សុ​ផា​រ៉ា

 
 

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​រថយន្ត​កុងតឺន័រ​កៀរ​ម៉ូតូ​ដួល​ចូល​ក្រោម​កង់​រថយន្ត​កុងតឺន័រ​ កិន​ខ្ទេច​ខ្លួន​ចេញ​ពោះវៀន និង​គ្រឿង​ក្នុង​ ចេញ​មក​ក្រៅ​ ​ស្លាប់​ភ្លាម​ៗ​នៅ​ នឹង​កន្លែង ដែល​ហេតុការណ៍​ នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង៩ និង១០នាទីយប់​ ថ្ងៃ​ទី​២៨ តុលា ២០១៥ នៅ​ចំណុច​មុខ​ហាង​លក់​-​ ដូរ​កង់​រថយន្ត​៣៨ ជិត​ច្រកចូល​ បុរី ហ្គ្រេ​ន ភ្នំពេញ  តាម​បណ្តោយ​លេខ​៥៩៨ ហៅ​ផ្លូវ ជា សុ​ផា​រ៉ា ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។

លោក ហ៊ុយ ហ៊ាន មេ​ប៉ុស្តិ៍​នគរបាល​ទួល​សង្កែ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ត្រូវ​ រថយន្ត​កិន​ស្លាប់​ នៅ​មិន​ទាន់​បាន​ស្គាល់​ អត្តសញ្ញាណ​នៅឡើយ​ទេ សមត្ថកិច្ច​កំពុង​តែ​ព្យាយាម​ ស្វែងរក​ទំនាក់​ទៅ​ ក្រុម​គ្រួសារ​ជន​រង​គ្រោះ ។ ចំណែក​អ្នកបើកបរ​ រថយន្ត​កុងតឺន័រ​ឈ្មោះ រុន សុង ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ។

ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​ជិះ​ ម៉ូតូ​ម្នាក់ឯង​ម៉ាក វ៉េវ អាល់​ហ្វា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CB-0783 បើក​តាម​បណ្ដោយ​ ផ្លូវ​លេខ​៥៩៨ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ ខាងលើ​ស្រាប់តែ​ មាន​រថយន្ត​កុងតឺន័រ​១​គ្រឿង​ របស់​ក្រុម​ហុ​ន​ដឹក​ជញ្ជូន ស៊ី​ថប បើក​យ៉ាង​លឿន​មក​ពី ក្រោយ​កៀរ​ម៉ូតូ​នោះ​ដួល​ បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ ចូល​ទៅ​ក្រោម​កង់​រថយន្ត​ កុងតឺន័រ​កិន​​ខ្ទេចខ្ទីខ្លួន​ប្រាណ និង​ក្បាល ព្រមទាំង​ធ្លាយ​ខួរ និង​ចេញ​គ្រឿង​ក្នុង​មក​ក្រៅ​ស្លាប់​ភ្លាម​នៅ​កន្លែង​កើតហេតុ ។ ភ្លាម​ៗ​នោះ​រថយន្ត​កុងតឺន័រ​មិន​ បាន​ឈប់​ទេ គឺ​ព្យាយាម​បើក​ រត់គេច​ខ្លួន តែ​ត្រូវ​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ចេញ​តាម ហើយ​ស្ទាក់​ចាប់​បាន​នៅ​ខាងលិច​រង្វង់​មូល​ខាំ​កូ​ស៊ី​ធី ស្ថិត​តាម​ បណ្តោយ​ផ្លូវ​ម៉ុងឫទ្ធី ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​​សែនសុខ ។

ខណៈ​ពេល​ដែល​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​បាន​ឃាត់​រថយន្ត​កុងតឺន័រ​នេះបាន​ហើយ​ អ្នកបើកបរ​ រថយន្ត​កុងតឺន័រ​បាន​ធ្វើការ​បដិសេធ​ថា គាត់​មិន​បាន​កៀរ និង​កិន​មនុស្ស​ស្លាប់​ទេ​ ទោះបីជា​នៅ​ជាប់​ កង់​ឡាន​ខាងក្រោយ​ផ្នែក​ខាងស្តាំ​មាន​ជាប់​ស្នាម​ខួរ និង​ឈាម ប៉ុន្តែ​ត្រូវ​បាន​គេ​យក​ផេះ​ ទៅ​លប់​ពីលើ​ក៏​ដោយ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន សហការ​ជាមួយ​សមត្ថកិច្ច​ចរាចរណ៍​ បាន​ធ្វើការ​វាស់វែង និង​ជជែក​វែកញែក​គ្នា​ជាមួយ​ អ្នកបើកបរ​រថយន្ត​ នៅឡើយ ដោយសារ​អ្នកបើកបរ​ បដិសេធ​ថា​មិន​ បាន​បើក​កៀរ ហើយ​កិន​មនុស្ស​ស្លាប់​បែប​នេះ ។ ចំណែក​សព​ជន​ រង​គ្រោះ​សមត្ថកិច្ច​កំពុង​តែ​ ធ្វើការ​ស្រាវជ្រាវ​រក​សាច់ញាតិ​ ដើម្បី​ប្រគល់​ឲ្យ​យក​ទៅ​ធ្វើ បុណ្យ​តាម​ប្រពៃណី ។

ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុ​ការណ៍​នេះ​បាន​ធ្វើ​ការ​រិះ​គន់​ថា ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ ដោយ​សារ​ មាន​ស្នាម​ឈាម និង​ខួរ​ជាប់​រថយន្ត ដោយ​បាន​យក​ផេះ​ លុប​បំបាត់​បែប​នេះ​ សមត្ថកិច្ច​គួរ​តែ​យក​ទៅ​កាន់​ ការិយាល័យ​ចរាចរណ៍​ជើង​គោក នៃ​ស្នង​ការ​ដ្ឋាន​ នគរ​បាល​រាជធានីភ្នំពេញ ដើម្បី​ធ្វើ​ការសាក​សួរ និង​បន្ត​ការ​​ ស្រាវ​ជ្រាវបន្ថែម​ទៀត ដើម្បី​កាត់​ទោស​តាម​ និតិវិធីច្បាប់ មិន​គួរ​ណា​ជជែក​ វែក​ញែក​គ្នា​តាម​ផ្លូវ​បែប​នេះ​ទេ នេះ​ប្រហែល​ជា​ អាច​និយាយ​ត្រូវ​រ៉ូវ​គ្នា​ផង​ក៏​មិន​ដឹង​បាន​ ជា​នៅ​ជជែក​គ្នា​បែប​នេះ រង់​ចាំ​ស្ងាត់​បន្តិច​ ចាំ​លែង​ហើយ​មើល​ទៅ ។

សមត្ថកិច្ច​ក៏​បាន​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​បាត់​សមាជិក​ជិះ​ម៉ូតូ​ដូច​ ខាងលើ​សូម​មក​ទំនាក់ទំនង​ជាមួយ​ ប៉ុស្តិ៍​នគរបាល​ ទួល​សង្កែ​ដើម្បី​យក​សព​ ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕








ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម