កម្លាំងនគរបាល ល្បាតពេលយប់ ខណ្ឌទួលគោក បើកម៉ូតូបំបុក ក្រុមចោរឆក់ ក្រោយធ្វើសកម្មភាព ឃាត់ខ្លួន២នាក់
ភ្នំពេញ ៖ កម្លាំងនគរបាលល្បាតពេលយប់ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានបើកម៉ូតូទៅបំបុក ក្រុមចោរឆក់ចំនួន២នាក់ ក្រោយពេលពួកគេធ្វើសកម្មភាពឆក់កាបូបពី ជនរងគ្រោះ នៅចំណុច មុខផ្ទះលេខ១៥២ ផ្លូវលេខ១៣៨ ក្រុមទី៨ ភូមិ៣ សង្កាត់ទឹកល្អក់ទី២ នៅយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥។
មន្រ្តីនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ ចាន់ ហ្គោ អាយុ១៨ឆ្នាំ និងទី២ឈ្មោះ ឆាយ វីរ: អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ក្រុម២ ភូមិទ្រាទី២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យជាអ្នកឆក់។ ដោយឡែក ជនរងគ្រោះឈ្មោះ លឹម ថូ អាយុ៤៨ឆ្នាំ មុខរបរអ៊ុតសក់ ស្នាក់នៅផ្ទះលេខ៧A ផ្លូវលេខ២៥៣ ក្រុម៥ សង្កាត់ទឹកល្អក់ទី១។
មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក អាយខុនពណ៌លឿង ដោយប្អូនប្រុសជាអ្នក ឌុបត្រឡប់ មកពីបុណ្យនៅ វត្តព្រែកប្រាង្គ ម្តុំព្រែកក្តាម ស្រុកពញាឮ ខេត្តកណ្តាល ។ នៅពេលជិះមកដល់ចំណុចកើតហេតុ ក៏ត្រូវបានជនសង្ស័យ ធ្វើសកម្មភាព ឆក់កាបូប បានរួច បើកម៉ូតូគេចខ្លួនតែ ត្រូវបានជនរងគ្រោះស្រែកឲ្យជួយ ពេលនោះ កំលាំងល្បាតរបស់ ប៉ុស្តិ៍នគរបាលទឹកល្អក់ទី២ ដែលកំពុងល្បាតនៅក្បែរនោះ ក៏ជួយអន្តរាគមន៍ ចាប់បានជាក់ស្តែងតែម្តង។
បច្ចុប្បន្នជនសង្ស័យកំពុងសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅ អធិការដ្ឋាននគរបាល ខណ្ឌទួលគោក ចាត់ការតាមផ្លូវច្បាប់។ ក្រោយបង្ក្រាបបានកម្លាំងនគរបាល បានដកហូតវត្ថុ និងកាបូបរបស់ ជនរងគ្រោះត្រឡប់មកវិញផងដែរ៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!