ឈិន ច័ន្ទសុធារី បង្ហាញអារម្មណ៍ ចង្អៀតចង្អល់ ពេលឃើញអ្នកកាសែត ចូលថតរូបក្នុង ពិធីកាត់ចំណងដៃ (បណ្តុំរូបភាព)
ភ្នំពេញ៖ កម្មវិធីកាត់ចំណងដៃ របស់តារាសម្ដែង ដ៏ល្បីល្បាញ លោក សុវណ្ណ មករា និង អ្នកនាង ឈិន សុធារី បានប្រារព្ធយ៉ាង អធិកអធ័ម នៅសណ្ឋាគារលំដាប់ផ្កាយប្រាំ កាំបូឌីយ៉ាណា ខណៈវត្តមាន មន្ត្រីជាន់ខ្ពស់ ក្នុងជួរ រដ្ឋាភិបាល និងអ្នកសិល្បៈល្បីៗ ជាច្រើនដួង ចូលរួមយ៉ាងច្រើកុះករ ។
ទោះបីជាយ៉ាងណា គេសង្កេតឃើញកូនកំឡោះ កូនក្រមុំ បានបង្ហាញទឹកមុខញញឹមញញែម រំភើបរីករាយឥតឧបមា នៅពេលដែលបានឃើញ ភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ ចូលរួមអបអរសាទរ កម្មវិធីកាត់ចំណងដៃ របស់ពួកគេទាំងពីរ ដែលជាថ្ងៃដ៏វិសេសវិសាលក្នុងជីវិត និងមានអត្ថន័យបំផុត។
ក្នុងពិធីកាត់ចំណងដៃនោះ ត្រូវបានប្រភពព័ត៌មាន រាយការណ៍មកថា សម្រាប់អ្នកសារព័ត៌មាន មិនត្រូវបានម្ចាស់ សាមីខ្លួន អនុញ្ញាតឲ្យចូលផ្ដិតយករូបភាព នៅខាងក្នុងពិធីទាំងមូលនោះទេ ពោលឲ្យថតរូបតែនៅខាង មុខផ្លូវចូល ប៉ុណ្ណោះ ខុសពីពិធីមង្គលការ របស់អ្នកសិល្បៈដទៃ ដែលគេស្វាគមន៍ចំពោះ វត្តមានអ្នកកាសែតទៅថតរូប។ ប្រភព មិនបានបញ្ជាក់ទេថា ហេតុអ្វីបានជាមានការហាមប្រាម អ្នកសារព័ត៌មានមិនឲ្យ ចូលថតរូបដល់ខាងក្នុងនោះ ខណៈដែល ឈិន ច័ន្ទសុធារី និងលោក សុវណ្ណ មករា សុទ្ធតែជាអ្នកសិល្បៈល្បី សុទ្ធតែជាមនុស្សរបស់មហាជន ហើយមហាជនពិតជា ចង់ដឹងពីសកម្មភាព និងជីវិតឯកជនរបស់ពួកគេ ៕
សូមទស្សនា រូបភាពនៃពិធីកាត់ចំណងដៃរបស់ ឈិន ច័ន្ទសុធារី និងលោក សុវណ្ណ មករា ដូចខាងក្រោមនេះ៖
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!