យុវសិស្ស២ក្រុមណាត់មកកាប់គ្នា នៅមុខសាលាដូចរឿងហុងកុង
រាជធានីភ្នំពេញ ៖ យុវសិស្ស២ក្រុមបានណាត់កាប់គ្នាដូចរឿងហុងកុងនៅមុខសាលារៀន បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចាប់ឃាត់ខ្លួនយកទៅ សាកសួរកាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី៣០ តុលា ២០១៥ នៅចំណុចមុខសាលាវ៉េសឡាញ នៅតាមបណ្ដោយផ្លូវលេខ១៥៤ កែងផ្លូវលេខ៥១ ស្ថិតក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា យុវជន២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ អ៊ុំ សុចិត្រា ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្សសាលា វ៉េសឡាញ និងឈ្មោះ មុត ពុធភារក្ស អាយុ២២ឆ្នាំ ។ ទាំង២នាក់ជិះ ម៉ូតូ១គ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១១ ពាក់ស្លាកលេខ ភ្នំពេញ 1AY-2307 ។ ចំណែកជនរងគ្រោះ ២នាក់ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមកធ្វើការ សាកសួរដែរឈ្មោះ ប៊ុត សីហា ភេទប្រុស អាយុ១៨ឆ្នាំ បានរងរបួសដៃឆ្វេងដោយសារកាប់នឹងដាវ និងឈ្មោះ ចាន់ សុថាន់ ភេទប្រុស អាយុ១៩ឆ្នាំ បានរងរបួសដៃស្តាំដោយ សារជនបង្កជិះម៉ូតូបំបុកផ្តួលម៉ូតូ ។ ទាំង២នាក់គឺជាសិស្សសាលាវ៉េសឡាញ ជិះម៉ូតូ១គ្រឿង ម៉ាកស្កុបពី ពណ៌ក្រហម ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1CV-6147 ។
ប្រភពពីជនរងគ្រោះទាំង២នាក់បានឲ្យដឹងថា កាលពីយប់ពួកគេបានទាស់គ្នាតាមទូរស័ព្ទ ហើយក៏ បានណាត់ថាបើខ្លាំងមកកាប់គ្នានៅ មុខសាលា ស្រាប់តែនៅម៉ោង៥ល្ងាច ពេលចេញពីសាលា ក៏ឃើញគូបក្ខដិបក្ខមាន គ្នា៦នាក់ជិះម៉ូតូ៣គ្រឿងសុទ្ធតែ ម៉ាកហុងដាសេ ១២៥មកដល់ ហើយសួរខ្លួនថា ហ្អែងចង់ម៉េចហា ពេលនោះស្រាប់តែបក្ខពួករបស់គេម្នាក់បានដកដាវកាប់មក លើរូបគេបណ្តាល ឲ្យរងរបួសដៃឆ្វេង ខណៈនោះមិត្តភក្តិ ខ្លួនម្នាក់ទៀតភ័យក៏បម្រុងជិះម៉ូតូគេចខ្លួនតែត្រូវ បក្ខពួកគេជិះម៉ូតូ បំបុកដួល បណ្ដាលឲ្យរងរបួសដៃស្ដាំ ។
ប្រភពពីយុវជន២នាក់ទៀតដែលសមត្ថកិច្ចចាប់ខ្លួនដែរនោះបានឲ្យដឹងថា ៤នាក់ដែលជិះ ម៉ូតូគេចខ្លួន បាត់នោះពួកគេមិន ដែលស្គាល់ទេ ។ ប្រភពបន្តទៀតថា មុនពេលកើតហេតុ ពួកគេ២នាក់ជិះម៉ូតូ១ គ្រឿងមកមុខសាលាបំណងសួរនាំឲ្យដឹងរឿង ខណៈមកដល់ជួប គូបក្ខដិបក្ខទើបតែសួរ នាំបាន២-៣ម៉ាត់ ស្រាប់តែមាន មនុស្ស៤នាក់ជិះម៉ូតូ២គ្រឿងមកដល់ទាញ ដាវកាប់គូ បក្ខដិបក្ខរបស់ខ្លួន ពេលនោះខ្លួនមានភ័យ យ៉ាងខ្លាំងក៏ជិះ ម៉ូតូគេចខ្លួន តែដោយភ័យពេកក៏ជិះ ទៅបុកម៉ូតូរ៉ឺម៉កកង់បីដួល ហើយត្រូវ សមត្ថកិច្ចចាប់ខ្លួនតែម្តង ។ យុវជន២នាក់នេះបានឲ្យសមត្ថកិច្ចដឹងទៀតថា ៤នាក់នោះជាអ្នកកាប់ ហើយពួកគេមិន ដែលស្គាល់ពួកគេទេ ។
ក្រោយពេលកើតហេតុ យុវសិស្សទាំង២ក្រុមត្រូវបានសមត្ថកិច្ចនាំមកប៉ុស្តិ៍នគរបាល រដ្ឋបាលផ្សារថ្មី៣ដើម្បីធ្វើការសាកសួរ និងបញ្ជូនជនរង គ្រោះ២នាក់ទៅលាងរបួសនៅមន្ទីរពេទ្យផងដែរ ៕






ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!