រាជរដ្ឋាភិបាល សម្រេចផ្អាក ព្រះរាជពិធី បុណ្យអុំទូក ដោយសារទឹកតូច និងគ្រោះរាំងស្ងួត
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលគ្រោងធ្វើ ឡើងនាថ្ងៃទី២៤-២៥ ខែវិច្ឆិកា ខាងមុខនេះ ដោយសារតែ ទឹកទន្លេបូនមុខ នៅមុខព្រះបរមរាជវាំង នៅឆ្នាំនេះមាន កម្រិតទាបពេក ស្របពេល ដែលកម្ពុជា ជួបគ្រោះរាំងស្ងួត តម្រូវឲ្យរាជរដ្ឋាភិបាលត្រៀមលក្ខណៈដោះស្រាយបញ្ហាខ្វះទឹកធ្វើស្រូវប្រាំង។
បើទោះបីឆ្នាំ២០១៥នេះ មិនមានការប្រារព្ធពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានី ភ្នំពេញយ៉ាងណាក្តី តែពិធីនេះ នៅតែអនុញ្ញាតឲ្យរៀបចំធ្វើឡើង នៅតាមបណ្តាខេត្តជាធម្មតា តាមទំនៀម ទម្លាប់ប្រ ពៃណី និងតាមលទ្ធភាព របស់អាជ្ញាធរខេត្ត។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់រាជរដ្ឋាភិបាលកម្ពុជា ដែល ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥។
សេចក្តីជូនដំណឹងនេះ ក៏បានបញ្ជាក់ផងដែរថា ការឈប់សម្រាករបស់មន្រ្តីរាជការ និយោជិត កម្មករ រយៈពេល ០៣ថ្ងៃ នៃព្រះរាជពិធីនេះ នៅរក្សាដដែលតាមប្រតិទិនឈប់ សម្រាករបស់មន្រ្តីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ ២០១៥។
រាជរដ្ឋាភិបាល ក៏បានអំពាវនាវឲ្យក្រសួងស្ថាប័នពាក់ព័ន្ធ រាជធានី និងខេត្ត ត្រូវបន្ថយចិត្តទុក ដាក់ប្រុងប្រយ័ត្នខ្ពស់ ក្នុងការជួយ ដោះស្រាយបញ្ហាកង្វះខាតទឹក ដើម្បីចៀសវាងការខូចខាតផល ដំណាំរបស់ប្រជាកសិករ នៅតាមបណ្តាខេត្ត ជាពិសេសនៅ រដូវប្រាំងឆ្នាំនេះ។
សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ធ្លាប់បានផ្អាកផងដែរ កាលពីឆ្នាំ ២០១១ ២០១២ ២០១៣ ដោយសារបញ្ហាទឹកជំនន់ និងការយាងចូលទិវង្គត របស់ព្រះបរមរតនកោដ្ឋ ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!