លួងលោម​ក្មេង​ស្រី​អាយុ​៦​ឆ្នាំ​ប៉ង​រំលោភ ត្រូវ​ចាប់ខ្លួន

 
 

ខេត្តព្រៃវែង ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ពី​បទ​លួងលោម​ក្មេង​ស្ រី​​អាយុ​៦​ឆ្នាំ​ប៉ង​ចាប់ រំលោភ​តាម​ពាក្យបណ្ដឹង​របស់​ ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ កាលពី​ព្រឹក​ថ្ងៃ​ទី​១ វិច្ឆិកា ២០១៥ នៅ​ប៉ុស្ តិ៍​នគរបាល​រដ្ឋបាល​ ឃុំ​ពាម​មន្ទារ ។

លោក​អភិបាលស្រុក​កំពង់ត្របែក​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ មានឈ្មោះ កែវ រតនា ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ក្រ ចាប់​ក្រោម ឃុំ​ពាម​មន្ទារ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ចំណែក​ក្មេង​ស្រី​រង​គ្រោះ ទើបតែ​មាន​អាយុ​៦​ឆ្នាំ រស់នៅ​ក្នុងឃុំ​ពាមមន្ទារ ស្រុក​កំពង់ត្របែក ។

លោក​អភិបាលស្រុក​ឲ្យ​ដឹង​ទៀត​ថា កាលពី​វេលា​ម៉ោង​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៣១ តុលា ២០១៥ ជនសង្ស័យ​បាន​ នាំ​ក្មេង​ស្រី​រង​គ្រោះ​ ទៅ​ក្នុង​ព្រៃ​ខាងក្រោយ​ សាលា​បឋម​សិក្សា​ក្រចាប់​ក្រោម ហើយ​លួងលោម ស្ទាបអង្អែល​ប្រដាប់​ភេទ​ ក្នុង​គោលបំណង​រំលោភ​ សេពសន្ថវៈ ប៉ុន្តែ​ត្រូវ​ក្មេង​ស្រី​ស្រែក​យំ ហើយ​បាន​រត់គេច​ខ្លួន​មក​ប្រាប់​ម្តាយ ហើយ​ម្តាយ​ក៏​បាន​ មក​ដាក់​ពាក្យបណ្ដឹង​ ឲ្យ​សមត្ថកិច្ច​ចាប់ ខ្លួន​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម