ល្អសើច អ្នកគ្រប់គ្រងរូបសង្ហារ របស់ក្រុមចម្រៀងនារី Apink ឡើងឆាកសមជំនួស នាង Eunji

 
 

កូរ៉េខាងត្បូង៖ វីដេអូដែលគួរឲ្យអស់សំណើច ថតបានដោយអ្នកគាំទ្រ ក្រុម Apink កំពុងល្បីល្បាញ នៅលើបណ្តាញសង្គម បង្ហាញពីសកម្មភាព អ្នកគ្រប់គ្រងបុរស របស់ក្រុមចម្រៀងនេះ ចូលរួមរាំសម ក្នុងខណ:ពេលដែលសមាជិកក្រុម នាង Eunji អវត្តមាន។

ក្រុមចម្រៀងនារី Apink មានកាលវិភាគសម្តែងក្នុងកម្មវិធឺ Jeju Kpop Festival កាលពីថ្ងៃទី ២៩ ខែតុលាកន្លងទៅ ប៉ុន្តែដោយសមាជិកទទួលបន្ទុកខាង Vocal នាង Eunji អវត្តមាន ព្រោះជាប់រវល់ថតរឿងភាគ Sassy Go Go (aka Cheer Up!) ឲ្យទូរទស្សន៍ KBS2 ធ្វើឲ្យនាងមិនបាន ចូលរួមសមជាមួយសមាជិកក្រុម មុនពេលសំដែងនោះ ទើបអ្នកគ្រប់គ្រងរូបសង្ហារ របស់ក្រុមនេះ សម្រេចចិត្តចូលរួមសម្តែងសមតែម្តង។

អ្នកគ្រប់គ្រងរូបនោះ បានចូលរួមសមបទ Remember តាំងពីដើមដល់ចប់ ជាមួយនឹងក្បាចរាំរស់រវើក ធ្វើឲ្យអ្នកទស្សនាវីដេអូ ពិតជាមិននឹកស្មានដល់ និងគួរឲ្យអស់សំណើចថែមទៀតផង៕

តោះចង់ដឹងទិដ្ឋភាពពេលនោះយ៉ាងណា សូមទស្សនាវីដេអូខាងក្រោមនេះ៖


Oh Ha-young, Jung Eun-ji, Yoon Bo-mi, Son Na-eun, Park Cho-rong និង Kim Nam-joo (ពីឆ្វេងទៅស្តាំ)

ប្រភព Koreaboo

ដោយ លូហាន

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម