ថៃចាប់សង្ឃខ្មែរ៨អង្គ ផ្សឹករួចបញ្ជូនតាមរថយន្តទ្រុងត្រឡប់មកវិញ
ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ចថៃបានធ្វើការផ្សឹកសង្ឃខ្មែរ៨អង្គ រួចបញ្ជូនតាមរថយន្តទ្រុងជាមួយពលករខុសច្បាប់មកឲ្យមន្ត្រី និងសមត្ថកិច្ចកម្ពុជា នៅទីតាំងទទួលពលករក្នុងភូមិ និងសង្កាត់ប៉ោយប៉ែតរសៀលថ្ងៃទី២ វិច្ឆិកា ២០១៥ ។
មនុស្សទាំង៨នាក់ដែលភាគីថៃផ្សឹកពីសង្ឃនេះមាន៧នាក់ជា អ្នកស្រុកដងទុង ខេត្តកំពត និងម្នាក់ជាអ្នកខេត្តកែប ពួកគេប្រាប់ថា បានចេញពីកម្ពុជាតាមច្រករបៀងក្នុងក្រុងប៉ោយប៉ែតកាលពីវេលាម៉ោង៤ ទៀបភ្លឺ ថ្ងៃទី២ វិច្ឆិកានេះ ហើយទើបឡើងជិះរថយន្តពីព្រំដែនបានប្រហែល២គីឡូម៉ែត្រស្រាប់តែត្រូវ ទាហានថៃចាប់បញ្ជូនឲ្យនគរបាលស្រុកអារញ្ញ ។ ពួកគេបន្តថា ក្នុងគម្រោងប្រុងទៅនិមន្តបិណ្ឌបាតនៅខេត្តសុផាន់បូរី ប្រទេសថៃ ព្រោះកន្លងមកគ្រប់គ្នាធ្លាប់ទៅទីនោះអស់រយៈពេល១ខែម្តងហើយ ។ ជនទាំង៨នាក់ប្រាប់ទៀតថា ក្រោយពីពួកខ្លួនត្រូវទាហានថៃបញ្ជូនឲ្យនគរបាលស្រុកអារញ្ញក៏ ត្រូវសមត្ថកិច្ចចាប់ផ្សឹកដោយឲ្យគ្រប់គ្នាដោះស្បង់ចីវរ ហើយផ្លាស់សំលៀកបំពាក់ខោអាវកីឡាវិញ បន្ទាប់មកបញ្ជូនត្រឡប់មកវិញតែម្តង ។
នៅទីតាំងទទួលពលករ គេឃើញមន្ត្រី និងសមត្ថកិច្ចបានធ្វើការសាកសួរជនទាំង៨នាក់ ហើយបានឲ្យផ្តិតមេដៃធ្វើកិច្ចសន្យា បន្ទាប់មកក៏ឲ្យត្រឡប់ទៅស្រុកកំណើតវិញ ខណៈមានការរិះគន់ជាច្រើនលើកឡើងថា ជនទាំងនេះគួរតែត្រូវបានយកទៅធ្វើការអប់រំឲ្យបានត្រឹមត្រូវសិន មុននឹងឲ្យវិលត្រឡប់ទៅវិញ ព្រោះជនទាំងនេះធ្វើឲ្យប៉ះពាល់ដល់វិស័យសាសនា ។
លោក ស៊ាង សេងហុក ប្រធានការិយាល័យធម្មការ និងសាសនាក្រុងប៉ោយប៉ែត បានប្រាប់តាមទូរស័ព្ទថា បើសង្ឃទាំង៨អង្គត្រូវភាគីថៃផ្សឹកទៅជាគ្រហស្ថហើយនោះ ខាងលោកមិនពាក់ព័ន្ធទៀតទេ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!