បុរស​ម្នាក់​ត្រូវ​កុងតឺន័រ​បុក​កិន​បញ្ឆិត​ខ្លួន​របួស​ធ្ងន់ធ្ងរ ខណៈ​មេឃ​កំពុង​ភ្លៀង

 
 

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ​ខ្លាំង​ ដោយ​ដេក​ក្នុង​ថ្លុកឈាម​ខណៈ​ដើរ​ ឆ្លងផ្លូវ ត្រូវ​រថយន្ត​កុងតឺន័រ​បុក​ហើយ​កិន​បញ្ឆិត​ខ្លួន ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​៤០​នាទី​យប់ ថ្ងៃ​ទី​០២ វិច្ឆិកា ២០១៥ នៅ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បុរស​រង​គ្រោះ​មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ដោយ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៨ ឡើង​ស៊េរី​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ ភ្នំពេញ 1Y-8904 ហើយ​ត្រូវ​ឡាន​ពេទ្យ​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ ខ្មែរ​-​សូ​វៀត ហៅ​ពេទ្យ​រុ​ស្ស៊ី ។

ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​ពេល​មេឃ​កំពុង​ភ្លៀង​ផង​នោះ គេ​ឃើញ​បុរស​រង​គ្រោះ​ជិះ​ម៉ូតូ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង​ក្នុង​ទិស​ដៅ​ ពី​កើត​ទៅ​លិច ខណៈ​មក​ដល់​កន្លែង​កើតហេតុ​ក៏​ឈប់​ម៉ូតូ​នៅ​ចិញ្ចើមថ្នល់ ហើយ​ដើរ​ឆ្លងថ្នល់​​ប្រហែលជា​ទៅ​រក​ទិញ​កាត​ទូរស័ព្ទ ពេល​ឆ្លង​បាន​ពាក់កណ្ដាល​ផ្លូវ​ស្រាប់តែ​មាន​រថយន្ត​កុងតឺន័រ​មក​ដល់​បុក​ ហើយ​កិន​បញ្ឆិត​ខ្លួន​បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ដេក​ដួល​ក្នុង​ថ្លុកឈាម ។ ភ្លាម​ៗ​នោះ​រថយន្ត​កុងតឺន័រ​បាន​បន្ថែម​ល្បឿន​បើក​គេចខ្លួន​បាត់​ស្រមោល​តែ ​ម្តង ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​ឡានពេទ្យ​ដឹក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ធ្វើការ​វាស់វែង និង​យក​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ ព្រមទាំង​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​បាត់​សមាជិក​ដោយ​មាន​ ជិះ​ម៉ូតូ​ដូច​មាន​រៀបរាប់​ខាងលើ​ទំនាក់ទំនង​មក ដើម្បី​យក​ត្រឡប់​ទៅ​វិញ ចំណែក​ជន​រង​គ្រោះ​កំពុងធ្វើការ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ពេទ្យ​មិត្តភាព​ ខ្មែរ​-​សូ​វៀត ព្រោះ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ខ្លាំង​ណាស់ ៕





ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម