សល់ជាងមួយខែទៀតចូលរោងការ យុវជនម្នាក់ត្រូវ ចរន្តអគ្គិសនីឆក់ស្លាប់ ចោលគូដណ្ដឹង
រាជធានីភ្នំពេញ ៖ ជាងម៉ាស៊ីនផលិតដែកគោលម្នាក់ ត្រូវបានចរន្តអគ្គិសនីឆក់ បណ្ដាលឲ្យស្លាប់បាត់បង់ ជីវិតភ្លាមៗនៅនឹង កន្លែងចោលគូដណ្ដឹង ដែលតាមការអះ អាងពីក្រុមគ្រួសារថា ពួកគេនៅសល់តែ ជាង១ខែទៀត ប៉ុណ្ណោះនឹងត្រូវចូលរោងការហើយ ប៉ុន្តែជាអកុសលពេលនេះ ខាងប្រុសបានលាចាក លោកចោលខាងកូនក្រមុំបាត់ ទៅហើយ ដែលបានធ្វើឲ្យនាងជា គូដណ្ដឹងស្រែកទ្រហោយំ គួរឲ្យសង្វេគបំផុត។
ហេតុការណ៍នោះបានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី០៣ វិច្ឆិកា ២០១៥ នៅចំណុចក្នុងសិប្បកម្មផលិតដែកគោល ស្ថិតក្នុងភូមិខ្វាលិច សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះហ៊ុយ សុគង់ អាយុ២៣ឆ្នាំ មុខរបរមេជាងម៉ាស៊ីនផលិតដែកគោល ស្នាក់នៅក្នុងសិប្បកម្មផលិត ដែកគោលខាងលើ និងមានស្រុកកំណើតនៅ ក្នុងភូមិត្រពាំងថ្ម ឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ម៉ាស៊ីនផលិតដែកគោលបានខូចមិន ដំណើរការ ពេលនោះយុវជន រងគ្រោះបានធ្វើការជួសជុល ដោយបានយកម៉ូទ័រស្វានដែក ទៅស្វានរន្ធខ្ចៅម៉ាស៊ីននោះ ជាអកុសល ម៉ូទ័រឆ្លងចរន្ត បណ្ដាលឲ្យឆក់ ស្លាប់ភ្លាមៗ ប៉ុន្តែដោយសារមិនអស់ចិត្តថា ជនរងគ្រោះស្លាប់មិត្តភក្ដិរួមការងារ បានលើកជនរងគ្រោះដឹកតាម ម៉ូតូបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែក ខណ្ឌដង្កោ ដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ។ ប៉ុន្តែពេលទៅដល់ ត្រូវបានគ្រូពេទ្យប្រាប់ថា ជនរងគ្រោះស្លាប់បាត់ទៅហើយ ។
នាងក្រមុំម្នាក់ឈ្មោះរស់ ធារ៉ា អាយុ១៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួល ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ បានឲ្យដឹងថា នាងគឺជាគូដណ្ដឹង របស់យុវជនរងគ្រោះ មានស្រុកកំណើតនៅក្នុង ភូមិ-ឃុំជាមួយគ្នា ហើយនៅសល់តែ រយៈពេលជាង១ខែទៀតប៉ុណ្ណោះ ពួកនាងនិងត្រូវចូលរោងការ ក្លាយទៅជាប្ដីប្រពន្ធនឹង គ្នាហើយ។ ប៉ុន្តែពេលនេះអ្វីៗត្រូវបាន ចប់សព្វគ្រប់អស់ហើយ ពួកនាងបានព្រាត់ប្រាស់គ្នា ដោយគ្មានថ្ងៃ បានជួបវិញឡើយ ព្រោះគូដណ្ដឹងជាទីស្រលាញ់ស្មើជីវិត បានលាចាកលោកចោល រូបនាងរហូត គ្មានថ្ងៃត្រឡប់វិញឡើយ។
ក្រោយពេលកើតហេតុកម្លាំងប៉ូលិសខណ្ឌដង្កោ និងនគរបាលការិយាល័យបច្ចេកទេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅធ្វើកោសល្យវិច្ច័យរួ ចរាល់បានប្រគល់ ឲ្យក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាម ប្រពៃណីនៅស្រុកកំណើត៕




ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!