Vបែកធ្លាយ ! ក្មេងជំទង់មួយក្រុមគំរាមយក ប្រាក់ពីកូនប្រុសថៅកែ ស្ថានីយប្រេងជាង១ឆ្នាំ ព្រោះតែរឿងស្នេហា
ខេត្តបាត់ដំបង ៖ ក្រុមក្មេងជំទង់ចំនួន៩នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់កាលពីព្រឹកថ្ងៃទី៣ វិច្ឆិកា ២០១៥ បន្ទាប់ពីមាន ការសង្ស័យថា បានសមគំនិតគ្នា ក្នុងការគំរាមកំហែងយកលុយប្រចាំថ្ងៃ និងដាក់ខែពី កូនប្រុសថៅកែស្ថានីយប្រេងមួយកន្លែង នៅភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ ជាថ្នូរនឹងការមិនទម្លាយ រឿងស្នេហាប្រាប់ឪពុកម្ដាយ ដែលកើតឡើងតាំង ពីចុងឆ្នាំ ២០១៤រហូតមកដល់ពេលនេះ ។
សមត្ថកិច្ចបានឲ្យដឹងថា លោកស្នងការនគរបាលខេត្តបានបញ្ជាឲ្យកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយ កម្លាំងអធិការដ្ធាននគរបាលស្រុកសង្កែ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងនគរបាលខេត្ត បើកប្រតិបត្តិការភ្លាមៗ លើករណីនេះ បន្ទាប់ពីអាណាព្យាបាល ជនរងគ្រោះដាក់ពាក្យបណ្ដឹងសុំឲ្យ ជួយអន្តរាគមន៍ ។ សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ លី ឆៃតាក់ ប្រុសអាយុ១៦ឆ្នាំ ជាកូនប្រុសថៅកែស្ថានីយប្រេងឥន្ធនៈ មួយកន្លែងនៅភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ ។ រីឯក្រុមជនសង្ស័យ ដែលត្រូវឃាត់ខ្លួនមាន ១-ឈ្មោះ ស៊ុគ លីឆាយ អាយុ១៧ឆ្នាំ, ២-ឈ្មោះ ហម ស្ថាបនា អាយុ១៨ឆ្នាំ, ៣-ឈ្មោះ យូ មករា អាយុ១៦ឆ្នាំ, ៤-ឈ្មោះ វុន ប៊ុនរ៉ុង អាយុ១៧ឆ្នាំ, ៥-ឈ្មោះ រុណ សួស្ដី អាយុ១៧ឆ្នាំ, ៦-ឈ្មោះ សត់ សុកន អាយុ១៧ឆ្នាំ, ៧-ឈ្មោះ ភីន ឆានុត អាយុ១៥ឆ្នាំ, ៨-ឈ្មោះ មេន ស៊ីង អាយុ១៧ឆ្នាំ និង ៩-ឈ្មោះ ហែម ស៊ីណា អាយុ១៧ឆ្នាំ ពួកគេទាំងអស់គ្នាជា យុវសិស្សរៀនជាមួយជនរងគ្រោះ នៅវិទ្យាល័យអន្លង់វិល ស្រុកសង្កែ ។
លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងនគរបាលខេត្ត បានមានប្រសាសន៍ឲ្យដឹងថា ក្រុមក្មេងជំទង់ទាំងនេះ ត្រូវបានសង្ស័យថា មានជាប់ពាក់ព័ន្ធនឹង ការគំរាមកំហែងយក ប្រាក់ពីជនរងគ្រោះស្ទើរតែ រាល់ថ្ងៃជាថ្នូរនឹងការមិនទម្លាយ នូវរឿងស្នេហាប្រាប់ ឪពុកម្ដាយជនរងគ្រោះ ។ លោកថា បើតាមចម្លើយរបស់ពួកគេ គឺពួកគេបានសម្លុត ជនរងគ្រោះយកលុយតៗគ្នា ដោយសារឃើញមិត្តភក្ដិពួក គេប្រើវិធីនេះយកលុយពីជន រងគ្រោះបានងាយៗ ។ លោក ជេត វណ្ណនី បញ្ជាក់ថា ពួកគេបានប្រើវិធីនេះវិលជុំ ដើម្បីគំរាមកំហែងយក លុយពីជនរងគ្រោះស្ទើរតែរាល់ថ្ងៃ និងខ្លះទៀតគំរាមយក លុយប្រចាំខែ ចាប់តាំងពីចុងឆ្នាំ២០១៤រហូតមក ហើយទើបបែកធ្លាយ ប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីអាណាព្យាបាលជនរងគ្រោះមានការសង្ស័យពី រឿងបាត់ប្រាក់ចំណូល ទើបប្ដឹងឲ្យសមត្ថកិច្ចជួយ ចាត់ការតែម្ដង ។
ក្រុមជនសង្ស័យត្រូវបានសមត្ថកិច្ចស្រង់សំដីថា ពួកគេពិតជាបានប្រើគំនិតទុច្ចរិតវិលជុំ ដើម្បីគំរាមយកប្រាក់ ពីកូនប្រុស ថៅកែស្ថានីយប្រេងខាងលើនេះមែន ។ ពួកគេនិយាយថា ឈ្មោះ លី ឆៃតាក់ បានស្រលាញ់នារីម្នាក់ រហូតលួចទិញគ្រឿងអលង្ការឲ្យ នាងជាញឹកញ៉ាប់ទៀតផង ទើបពួកគេយកលេសត្រង់ ចំណុចខ្សោយនេះគំរាម យកលុយពីជនរងគ្រោះជាបន្ត បន្ទាប់តែម្ដង ជាថ្នូរនឹងការមិនទម្លាយ រឿងនេះប្រាប់ឪពុកម្ដាយជនរងគ្រោះ ។
សមត្ថកិច្ចក៏បាននិយាយដែរថា ក្រុមជនសង្ស័យបានយករឿងនេះធ្វើជាលេសដើម្បីគំរាមកំហែងយកលុយ ពីជនរងគ្រោះ ហើយជនរងគ្រោះចេះតែឲ្យលុយពួកគេស្ទើររាល់ថ្ងៃ ព្រោះតែខ្លាចបែកការណ៍ ។ មន្ត្រីដដែលបញ្ជក់ថា បើតាមចម្លើយថា ជនខ្លះគំរាមទារ លុយប្រចាំថ្ងៃចាប់ពី ១០០ដុល្លាឡើងទៅ រីឯខ្លះទៀតគំរាមទា ប្រាក់ចាំខែតែម្ដង ។
លោក ជេត វណ្ណនី ស្នងការរងនគរបាលខេត្តបានបញ្ជាក់ដែរថា គ្រាន់តែសំណុំរឿងស្នេហាសោះ ត្រូវជនសង្ស័យ ទាំងហ្វូងព្រួតគ្នាគំរាមកំហែងយក ប្រាក់ពីសាមីខ្លួនអស់ រយៈពេលជាង១ឆ្នាំយ៉ាងស្ងាត់ស្ងៀម ។ លោកបញ្ជាក់បន្ថែមថា ក្រុមជនសង្ស័យ អាចត្រូវចោទប្រកាន់ពីបទ «កំហែងយក» បើតុលាការរកឃើញកំហុស ។ តែយ៉ាងណានេះគ្រាន់តែជាចម្លើយ បឋមតែប៉ុណ្ណោះ ហើយសមត្ថកិច្ចនឹង បន្តការសួរនាំបន្ថែមទៀតអំពីបញ្ហានេះ មុនពេលបញ្ជូនខ្លួន ពួកគេទៅកាន់តុលាការ ចាត់ការតាមនិតិវិធីច្បាប់ ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!