កូនសិស្សលោក២នាក់ លួចលុយកឋិនទានទៅ ទិញទូរស័ព្ទអាយហ្វូន៥ និងយកទៅលេងហ្គេម ត្រូវក្របួចជាប់
រាជធានីភ្នំពេញ ៖ ក្មេងប្រុស២នាក់ ត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបាន កាលពីវេលា ម៉ោង១០ព្រឹកថ្ងៃទី០៣ វិច្ឆិកា ២០១៥ នេះ ស្ថិតនៅចំណុច ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បន្ទាប់ពីមាន ពាក្យបណ្តឹងរបស់ ព្រះសង្ឃមួយអង្គ គង់នៅវត្តមង្គត់បុរី ប្តឹងពីបទលួចលុយចំនួន ២៥០០ដុល្លារ ដែលជាលុយ សម្រាប់រៀបចំអង្គកឋិនទាន ។
ប្រភពបានឱ្យដឹងថា ក្មេងប្រុសទាំង២នាក់ ម្នាក់ឈ្មោះកែ ទិពិ អាយុ១២ឆ្នាំ រៀនថ្នាក់ទី១២ និងម្នាក់ទៀតឈ្មោះភេទ ភក្តី អាយុ១៤ឆ្នាំ រៀនថ្នាក់ទី៤ ទាំង២នាក់មានទីលំនៅ កន្លែងឃាត់ខ្លួនខាងលើ និងជាកូនសិស្សលោក ក្នុងវត្តខាងលើផងដែរ ។ ចំណែកឯព្រះសង្ឃមានព្រះនាម ឈឹម សុន ព្រះជន្ម៩០ព្រះវស្សា គង់នៅវត្តមង្គត់បុរី ស្ថិតនៅតាម បណ្តោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ប្រភពបន្តថា កាលពីវេលាម៉ោង១០យប់ថ្ងៃទី០២ វិច្ឆិកា ក្មេងប្រុសទាំង២នាក់បានទៅវត្តមង្គត់បុរីខាងលើ ជួបព្រះអង្គឈឹម សុន នៅក្នុងវិហារ ដោយទាំង ២នាក់បានទៅច្របាច់ ដៃច្របាច់ជើងរហូតដល់ ព្រះអង្គសិង្ហ ។ លុះសិង្ហបានមួយសន្ទុះ ទូរស័ព្ទព្រះអង្គក៏រោទិ៍ឡើង ព្រះអង្គក៏លើកទូរស័ព្ទនិយាយ ក៏ត្រូវក្មេងប្រុសទាំង ២ឃើញទូរស័ព្ទ ក៏បានខ្ចីយកមកមើលលេង រួចក៏ប្រគល់ទៅឱ្យព្រះអង្គវិញ ដាក់ក្នុងស្បង់ចីវរ ប៉ុន្តែពេលនោះព្រះអង្គដាក់ ខុសក៏ជ្រុះពីដៃ ហើយត្រូវក្មេងប្រុសខាង លើយកទៅដាក់ក្នុងស្បង់ជំនួស ក៏ប៉ះលុយ ក្នុងស្បង់នោះ ហើយបានលួចលុយនោះ គេចខ្លួនតែម្តង។
ប្រភពបន្តទៀតថា លុះនៅព្រឹកថ្ងៃទី០៣ វិច្ឆិកា ក៏មានការភ្ញាក់ផ្អើលរហូតស្រាវជ្រាវឃាត់ខ្លួនក្មេងប្រុសទាំង២នាក់ ដោយពួកគេភាពថា ពិតជាបានលួចលុយចំនួន ២៥០០ដុល្លារនោះមែន ដោយដកលុយនោះទិញ ទូរស័ព្ទអាយហ្វូន៥មួយគ្រឿង និងយកលុយ ទៅលេងហ្គេម ហើយដកមួយចំនួនទៀតប្រគល់ឱ្យ មនុស្សម្នាក់ទៀត ។
បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចដកហូតបានលុយចំនួន៦៣១ដុល្លារ, លុយខ្មែរចំនួន៩ម៉ឺនរៀល និងទូរស័ព្ទអាយហ្វូន៥ មួយគ្រឿងមកវិញដែរ ។

មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!