តំណាងក្រុមហ៊ុន ដឹកជញ្ជូន «ស៊ីថប» ផ្តល់តម្លៃជីវិតមនុស្ស ស្លាប់ក្រោមកង់រថយន្ត របស់ខ្លួន ត្រឹម ៤លានរៀល
- ភរិយា និងកូនតូចៗ ដែលមានជីវភាពទីទ័លក្រ និងកំពុងបាត់បង្អែកគ្រួសារ ទទូចឲ្យតុលាការ ផ្តល់សុភនិច្ឆ័យ
ភ្នំពេញ៖ តំណាងក្រុមហ៊ុនដឹកជញ្ជូន «ស៊ីថប» ដែលគេសង្ស័យថា ជាអ្នកមានទ្រព្យ និងប្រហែលជាមានជនមានអំ ណាច និងឥទ្ធិពលជាបង្អែកផងនោះ បាននិងកំពុងមើលងាយតម្លៃជីវិតរបស់មនុស្ស ដោយបានបោះពាក្យសម្តីឲ្យ តម្លៃត្រឹម ៤លានរៀល សម្រាប់ជីវិតបុរសម្នាក់ ដែលបានស្លាប់បាត់បង់ជីវិតនៅក្រោមកង់រថយន្តរបស់ខ្លួន។ ស្រ្តី ជាភរិយា និងកូនតូចៗពីរនាក់ មានជីវភាពទីទ័លក្រផ្ញើជីវិតក្រោមដំបូលផ្ទះជួល ហើយថែមទាំងបង្គោលជីវិតទៀត នោះ បានអំពាវនាវដល់តុលាការកម្ពុជា ដែលកំពុងក្តោបក្តាប់សំណុំរឿងគ្រោះថ្នាក់ចរាចរប្តីរបស់ខ្លួន ជួយរក និង ផ្តល់សុភនិច្ឆ័យ។
បុរសវ័យ ៣៨ឆ្នាំម្នាក់ ដែលស្នាក់នៅផ្ទះជួលក្នុងសង្កាត់ទឹកថ្លា ជាបង្គោលជីវិត ដ៏សំខាន់របស់ស្ត្រីទន់ខ្សោយម្នាក់ និងកូនតូចប្រុស-ស្រីពីរនាក់ថែមទៀតនោះ កាលពីយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥កន្លងទៅ ត្រូវបានអ្នកបើកបរ រថយន្តកុងតឺន័រ របស់ក្រុមហ៊ុនដឹកជញ្ជូន «ស៊ីថប» បើករថយន្តកៀរ និងកិន បណ្តាលឲ្យខ្ទេចខ្ទីខ្លួនប្រាណស្លាប់ បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម នៅតាមបណ្តោយផ្លូវ៥៩៨ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែ ខណៈកំពុងធ្វើ ដំណើរត្រឡប់មកពីធ្វើការងារ។
មរណភាពដោយសារតែគ្រោះថ្នាក់ចរាចររបស់លោក អ៊ឹម ប៊ុនឡាក់ ដែលមានរបរជាជាងជួសជុលរថយន្ត មាន ស្រុកកំណើតភូមិតាកូយ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បាននិងកំពុងធ្វើឲ្យជីវិតស្រ្តីម្នាក់ រួមនិងកូន តូចប្រុស-ស្រី ២នាក់ ប្រឈមភាពលំបាកក្នុងជីវិតជាខ្លាំង។
សំណុំរឿងគ្រោះថ្នាក់ចរាចរ ដែលសមត្ថកិច្ចអះអាងថា កើតឡើងដោយសារអ្នកបើកបររថយន្តកុងតឺន័រ ឈ្មោះ រុន សុង អាយុ ៤២ឆ្នាំ ជាអ្នកបង្កឡើង ដោយសារតែការបើកបរខ្វះការប្រុងប្រយ័ត្ន ត្រូវបានបញ្ជូនទៅដល់ដៃតុលាការ រាជធានីភ្នំពេញហើយ។
បើទោះបីសំណុំរឿងគ្រោះថ្នាក់ចរាចរបង្កឡើងដោយរថយន្តកុងតឺន័រក្រុមហ៊ុន «ស៊ីថប» ត្រូវបានបញ្ជូនទៅដល់ដៃ តុលាការតាំងពីថ្ងៃទី៣០ ខែតុលា ទៅហើយក្តី តែរហូតដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅមិនទាន់មានការ កោះហៅ ដើម្បីសាកសួរ ឬដេញដោលលើសំណុំរឿងពីតុលាការនៅឡើយទេ។ នេះបើតាមការបញ្ជាក់ថា របស់ ស្រ្តីឈ្មោះ នង សុវណ្ណារី អាយុ ៣០ឆ្នាំ ជាភរិយារបស់ជនរងគ្រោះ។
ស្រ្តីជាភរិយារូបនេះ បានប្រាប់ឲ្យដឹងថា ចាប់តាំងពីថ្ងៃកើតហេតុ រហូតដល់ថ្ងៃទី០៤ ខែវិច្ឆិកា ដែលកន្លងទៅរយៈ ពេល ៩ថ្ងៃហើយភាគីក្រុមហ៊ុន «ស៊ីថប» មិនបានគិតគូរដោះស្រាយ ឬផ្តល់សំណងណាមួយនោះឡើយ។ បើតាម ស្រ្តីជាភរិយាបានបន្តថា មិនត្រឹមតែមិនគិតគូរផ្តល់សំណងដល់តម្លៃជីវិតរបស់ស្វាមីអ្នកស្រី ដែលគ្មានអ្វីអាចកាត់ថ្លៃ បានសម្រាប់ជីវិតរបស់អ្នកស្រី និងកូនតូចៗនោះទេ តំណាងក្រុមហ៊ុនថែមទាំង បានបោះពាក្យសម្តីប្រមាថមើល ងាយតម្លៃជីវិតមនុស្ស ដោយអះអាងថា «បុណ្យសពមនុស្សម្នាក់នៅកម្ពុជា យកតែ ៤លានទៅគ្រប់គ្រាន់ហើយ»។
ស្រ្តី ដែលកំពុងបារម្ភពីជោគវាសនារបស់ខ្លួន និងកូនៗ ក្រោយបាត់បង់ស្វាមីរូបនេះ បានថ្លែងជាមួយក្តីក្តុកក្តួលថា «គាត់មិនគួរមើលងាយតម្លៃជីវិតប្តីខ្ញុំបែនេះសោះ។ បើទោះបីប្តីខ្ញុំ មិនមានលុយកាកដូចពួកគេ តែគាត់មានតម្លៃ សម្រាប់ជីវិតរបស់ខ្ញុំ និងកូនៗ គាត់ជាអ្នករកស៊ីចិញ្ចឹម និងផ្គត់ផ្គង់ក្នុងគ្រួសារនេះ។ អត់ពីគាត់ទៅ ជីវិតពួកខ្ញុំមិន ដឹងត្រូវពឹងលើអ្វីនោះទេ»។
អ្នកស្រី នង សុវណ្ណារី បានអះអាងថា បើទោះបីសំណុំរឿងគ្រោះថ្នាក់ចរាចរត្រូវបានបញ្ជូនទៅដល់ដៃតុលាការ ហើយក្តី តែក្រុមហ៊ុនដឹកជញ្ជូន «ស៊ីថប» ហាក់នៅព្រងើយកណ្តើយ មិនអើពើគិតគូរដោះស្រាយអ្វីនោះឡើយ។ អ្នកស្រី បានបង្ហាញការមន្ទិលក្នុងចិត្តថា ការព្រងើយកន្តើយរបស់ក្រុមហ៊ុនដឹកជញ្ជូន «ស៊ីថប» ប្រហែលមកពីក្រុម ហ៊ុនអាងថា ជាអ្នកមានលុយ និងមានអ្នកមានអំណាចនៅពីក្រោយខ្នង ដែលគ្មានអ្នកណាអាចធ្វើអ្វីខ្លួនបាននោះ ឡើយ។
អ្នកស្រី នង សុវណ្ណារី បានបន្តថា អ្នកស្រីមិនចង់ទាមទារអ្វីធំដំនោះទេ ព្រោះជីវិតប្តីរបស់អ្នកស្រីមិនអាចយកដាក់ កញ្ច្រែងមកតថ្លៃដូចត្រីសាច់នោះឡើយ តែអ្នកស្រីសង្ឃឹមថា តុលាការ នឹងផ្តល់នូវការវិនិច្ឆ័យមួយប្រកបដោយ ភាពត្រឹមត្រូវ ហើយក៏សង្ឃឹមថា ភាគីក្រុមហ៊ុនផ្តល់សំណងមួយ ដ៏សមរម្យ ដើម្បីឲ្យអ្នកស្រីយកធ្វើជាដើមទន់ សម្រាប់ទ្រទ្រង់ជីវភាពបន្ត ក្រោយពេលបាត់បង់ស្វាមី។
អ្នកស្រី នង សុវណ្ណារី បានបញ្ជាក់ថា ការបាត់បង់ស្វាមីនេះ គឺជាការបាត់បង់បង្គោល និង បង្អែកជីវិតដ៏រឹងមាំរបស់ អ្នកស្រី ខណៈដែលកូនទាំងពីរ មានអាយុទើប ១២ឆ្នាំ និង ៤ឆ្នាំតែប៉ុណ្ណោះ។ ជាពិសេសអនាគតកូនទាំងពីរ មិន ដឹងជាត្រូវប្រឈមបញ្ហាអ្វីខ្លះទៀតនោះទេ សម្រាប់ជីវិតទៅថ្ងៃមុខ។
បើតាមប្រភពពីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា សំណុំរឿងគ្រោះថ្នាក់ចរាចរនេះ ភាគីក្រុមហ៊ុន «ស៊ីថប » កំពុងព្យាយាមរត់ការកែខៃសំណុំរឿង ដោយអះអាងថា អ្នកបើកបរថយន្តរបស់ខ្លួន មិនមែនជាអ្នកបង្កនោះទេ គឺ បណ្តាលមកពីជនរងគ្រោះជាអ្នកបើកម៉ូតូមានអាការៈស្រវឹង ហើយដួលបោកចូលរថយន្តរបស់ខ្លួន។
តែបើតាមសមត្ថកិច្ច បានបញ្ជាក់យ៉ាងច្បាស់ថា គ្រោះថ្នាក់ចរាចរនេះ គឺបណ្តាលមកពីភាគីរថយន្ត។ ហើយនៅថ្ងៃ កើតហេតុនោះ ក្រោយកិនជនរងគ្រោះឲ្យស្លាប់ហើយ អ្នកបើកបរបានព្យាយាមបើកគេច និងព្យាយាយកម្សៅពណ៌ សទៅលាបលើកង់រថយន្ត ដើម្បីបំបាត់ភស្តុតាងបំណងគេចវេសមិនទទួលខុសត្រូវលើទោសកំហុសរបស់ខ្លួនថែម ទៀតផង៕
ស្រ្តីជាភរិយា របស់ជនរងគ្រោះ
កូនរបស់ជនរងគ្រោះ
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!