រថយន្ត​កាមរី​ហាយ​ប្រ៊ីត​​​ជិះ​ដេញ​គៀរ​និង​បុក​រថយន្ត​កាមរី​បាឡែន​របស់​តារាសម្តែង​និង​ចំរៀង​ល្បី​ឈ្មោះ​មូ សុវណ្ណគិរី​

 
 

រាជ​ធានី​ភ្នំ​ពេញ ៖ រថយន្ត​កាមរី​ហាយ​ប្រ៊ីត​មួយ​គ្រឿង​​ជិះ​ដោយ​យុវជន​៤​ទៅ​៥​នាក់​បាន​បើក​ដេញ​គៀរ​រថយន្ត​​​មួយ​គ្រឿង​ទៀត​ម៉ាក​កាមរី​បាឡែនដែល​គេ​ដឹង​ថា បើក​បរ​ដោយ​តារា​ចំរៀង​និង​សម្តែង​ល្បី​ឈ្មោះ  មូ​សុវណ្ណ​គិរី​​ ដែល​រួម​ដំណើរ​ជា​មួយ​និង​ប្អូន​ប្រុសម្នាក់​ទៀត​​​ ​ត្រ​ឡប់​មក​ពី​ថត​ខ្សែ​ភាព​យន្ត​ឱ្យ​ផលិត​កម្ម​សាន់​ដេ​នៅ​តាម​ខេត្ត​។ ហេតុ​​ការណ៍​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​១២​និង​១០​នាទី​រំលង​​​អាធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ៣ កក្ក​ដា ២០១៤​នៅ​ចំណុច​មុខ​បុរី​សុ​ភមង្គល​ តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៦A​ ស្ថិត​ក្នុង​​​សង្កាត់​ជ្រោយ​ចង្វា ខណ្ឌ​ឬស្សី​កែវ ។

ក្នុង​ហេតុ​ការណ៍​នេះ​ផង​ដែរ​បាន​បណ្តា​ល​ឱ្យ​រថយន្ត​របស់​លោក​មូសុវណ្ណ​គិរី ជ្រុល​ចង្កូត​ឡើង​លើ​សួន​ច្បារ​ពុះ​ចែក​ទ្រូង​ផ្លូវ​ទៅ​មុខ​លែង​រួច​ ហើយ​លោក សុ​វណ្ណ​គិរី​ របួស​ជើង​ស្រាលចំណែក​រថយន្ត​ដែល​បើក​ដេញ​គៀរ​ រថយន្ត​​លោក សុវណ្ណ​គិរី បាន​ជ្រុល​ចង្កូត​ទៅ​បុក​ផ្ទះ​ប្រ​ជា​ពល​រដ្ឋ​​ទៅ​មុខ​មិន​រួច​ដូច​គ្នា ។

យោង​តាម​ប្រ​ភព​ព័ត៌​មាន​ពី​​ម្ចាស់​រថយន្ត​កាមរី​បា​ឡែន​​ ដែល​ជា​តារាចំរៀង​និង​សម្តែង​ល្បី​ឈ្មោះ​ បាន​ឱ្យ​ដឹង​ថា រូប​គាត់​ទើប​តែ​ត្រ​ឡប់​មក​ពី​ថត​ខ្សែ​ភាព​យន្ត​ឱ្យ​ផលិត​កម្ម​សាន់​ដេនៅ​តាម​ខេត្ត ដោយ​សារ​តែ​មិន​ស្រួល​ខ្លួន​​ក៏​​បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​ កាមរី​បាឡែន​ ពណ៌​ស​ ពាក់​ស្លាក​បណ្តោះ​អាសន្ន​៥៣៧៤ មួយ​គ្រឿង​​ដោយរួម​ដំណើរ​ជា​មួយ​ប្អូន​ប្រុស ​​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ6A ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ ស្រាប់​តែ​មក​ដល់​ចំណុច​កើត​ហេតុ​ក៏​មាន​រថយន្ត​កាមរី​ហាយ​ប្រ៊ីត​​ ​ពណ៌ស្ករ ពាក់​ស្លាក​លេខ​ភ្នំ​ពេញ 2Y-3457 ជិះ​ដោយ​យុវជន​៤​ទៅ​៥​នាក់​បាន​បើក​ដេញ​គៀរ​និង​បុក​រថយន្ត​របស់​គាត់រហូត​។

លោក សុវណ្ណ​គិរី បាន​ប្រាប់​អ្នក​កាសែត​ទៀតថា ដោយ​សារ​​លោក​ភ័យ​ខ្លាច​ក្រុមយុវជន​ដែល​បើក​រថយន្ត​ដេញ​គៀរ​គាត់​នោះ​មាន​កាំ​ភ្លើង​ទើប​ធ្វើ​ឱ្យ​គាត់​ចាប់​ហ្រ្វាំង​រថយន្ត ទាំង​បង្ខំ​ទើប​ធ្វើ​ឱ្យ​រថយន្ត​របស់​គាត់ជ្រុល​ចង្កូត​ឡើងសួន​ច្បារ​ពុះ​ចែក​ទ្រូង​ផ្លូវ​​ក​ល់​រថយន្ត​ទៅ​មុខ​លែង​រួច​តែ​ម្តង ។ ដោយ​ឡែក​រថយន្ត​កាមរី​ហាយ​ប្រ៊ីត​របស់​យុវជន​ដែល​ដេញ​តាម​គៀរ​និង​បុក​រថយន្ត​លោក​សុវណ្ណគិរី​ ​វិញ បាន​ជ្រុល​ចង្កូត​ទៅ​បុក​ផ្ទះ​ប្រ​ជា​ពលរដ្ឋ​ហើយ​នាំ​គ្នា​ចុះ​ពី​លើ​រថយន្ត​រត់​គេចខ្លួន​​អស់ ។

នៅ​ក្រោយ​ពេល​កើត​ហេតុ​សមត្ថ​កិច្ច​បាន​មក​ដល់​ដើម្បី​ធ្វើ​ការ​វាស់​វែង​កន្លែង​កើត​ហេតុ​ ទើប​គេ​ឃើញ​ក្រុម​យុវជន​ម្ចាស់​រថយន្ត​កាមរី​ហាយ​ប្រ៊ីត​ចេញ​មក​​កន្លែង​កើត​ហេតុ​វិញ ។

 លោក សុ វណ្ណគិរី នៅ​ក្នុង​ហេតុ​ការ

ប្រភព: កោះសន្តិភាព



 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម