យីឌុបបុករ៉ឺម៉កម៉ូតូពីក្រោយ ស្លាប់ម្តាយ កូន២នាក់របួសធ្ងន់ នៅស្រុកស្ទោង
ខេត្តកំពង់ធំ ៖ ស្ត្រីម្នាក់បានស្លាប់ និងកូនប្រុស-ស្រី២នាក់ទៀតបានរងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តយីឌុបដឹកគោយន្តកន្ត្រៃ និងរ៉ឺម៉កម៉ូតូ កាលពីល្ងាចថ្ងៃទី៥ វិច្ឆិកា ២០១៥ នៅតាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិឈូក ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ត្រូវបានគេស្គាល់ថា ឈ្មោះ ស៊ឹម លីន ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិក្បាលស្ពាន ឃុំព្រះពន្លា ស្រុកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ជនរងគ្រោះដែលស្លាប់ ឈ្មោះ ម៉ុម ដូប ភេទស្រី អាយុ៥៥ឆ្នាំ ត្រូវជាម្តាយ រស់នៅភូមិថ្នល់តាសិត ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាម និងកូនបង្កើត២នាក់រងរបួសធ្ងន់ ១-ឈ្មោះ ណាង គង់ ភេទប្រុស អាយុ២៣ឆ្នាំ ជាអ្នកបើករ៉ឺម៉កម៉ូតូ និង ២-ឈ្មោះ ណាង ដានី ភេទស្រី អាយុ២២ឆ្នាំ ។
លោកអនុសេនីយ៍ទោ លឹម ឆៃហៀក នាយរងការិយាល័យសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកស្ទោង បានឲ្យដឹងថា បើតាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុនិយាយថា មុនពេលកើតហេតុគេឃើញរថយន្តយីឌុប ម៉ាកហ៊្វុយហ្សូ ពណ៌ត្រួយចេកលាយស ពាក់ស្លាកលេខ បន្ទាយមានជ័យ 3A-0467 ដឹកគោយន្តកន្ត្រៃ បើកបរយ៉ាងលឿនក្នុងទិសដៅស្របគ្នាជាមួយរ៉ឺម៉កម៉ូតូ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើរថយន្តក៏បុករ៉ឺម៉កម៉ូតូពីក្រោយយ៉ាង ពេញទំហឹង បណ្តាលឲ្យមនុស្សស្លាប់ម្នាក់នៅនឹងកន្លែងកើតហេតុ និងរងរបួសធ្ងន់២នាក់ ហើយអ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់ស្រមោល ។ ប្រភពបានបន្តថា ជនរងគ្រោះទាំង៣នាក់ម្តាយកូន មុនពេលកើតហេតុបាននាំគ្នាជិះរ៉ឺម៉កម៉ូតូរបស់ខ្លួនយកដីរ៉ែមាស មកលក់នៅស្រុកស្ទោង ចៃដន្យក៏ជួបគ្រោះថ្នាក់ចរាចរណ៍តែម្តង ។ ចំណែករថយន្តបង្កដឹកគោយន្តកន្ត្រៃចេញពីខេត្តបន្ទាយមានជ័យយកមកដាក់ នៅកន្លែងចែកចាយក្នុងខេត្តកំពង់ធំ ។
ក្រោយពេលកើតហេតុ សពជនរងគ្រោះត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី អ្នករងរបួសបញ្ជូនទៅសង្គ្រោះ ចំណែករថយន្តបង្ក និងរ៉ឺម៉កម៉ូតូត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកស្ទោង ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!