vអ្នករត់រថយន្តឈ្នួលនៅតែយកមហាវិថីសហព័ន្ធរុស្ស៊ី ធ្វើជាបេនឈប់ហៅម៉ូយយ៉ាងអនាធិបតេយ្យដដែល
រាជធានីភ្នំពេញ ៖ កំណាត់មហាវិថីសហព័ន្ធរុស្ស៊ី ចាប់ពីគល់ស្ពានអាកាស៧មករារហូតដល់ មុខវត្តទឹកថ្លា ត្រូវបានក្រុមរថយន្តឈួលយកធ្វើជាកន្លែងឈប់ចាប់ម៉ូយយ៉ាង រញ៉េរញ៉ៃតាំងពីព្រលឹមទល់ព្រលប់ ដោយគ្មានអាជ្ញាធរ ឬសមត្ថកិច្ចណាអើពើ ឬមានវិធានការអ្វីឡើយ ។
ប្រជាពលរដ្ឋដែលធ្វើដំណើរតាមមហាវិថីសហព័ន្ធរុស្ស៊ីបានធ្វើការ រិះគន់ត្រង់ៗថា សមត្ថកិច្ចចរាចរណ៍ និងអាជ្ញាធរខណ្ឌសែនសុខ ច្បាស់ជាត្រូវថ្នាំសណ្ដំរបស់ក្រុមរថយន្តឈ្នួលអស់នេះមិនខាន បើមិនដូច្នេះទេគ្មានរថយន្តឈ្នួលណាអាចឈប់នៅចញ្ចើមផ្លូវចាប់ ម៉ូយបានយ៉ាងអនាធិបតេយ្យបែបនេះទេ ។
ប្រជាពលរដ្ឋបានធ្វើការរិះគន់ទៀតថា មហាវិថីសហព័ន្ធរុស្ស៊ីនេះជាផ្លូវដែលភ្ញៀវអន្តរជាតិជិះកាត់ច្រើន ជាងគេ ព្រោះជាផ្លូវពីព្រលានយន្តហោះជិះចូលមកទីក្រុងភ្នំពេញ ប៉ុន្តែអាជ្ញាធរបែរជាធ្វើមិនដឹង ឬក៏យ៉ាងណាទេ បានជាបណ្តែតបណ្តោយឲ្យក្រុមរថយន្តឈ្នួលឈប់ចាប់ម៉ូយ រត់ចុះរត់ឡើង រញ៉េរញ៉ៃតាំងពីព្រលឹមទល់ព្រលប់បែបនេះ ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ និងបាត់បង់សោភ័ណភាពទីក្រុងអស់រលីង ពេលភ្ញៀវអន្តរជាតិទើបតែចុះពីយន្តហោះភ្លាមក៏ឃើញភាពរញ៉េរញ៉ៃបែប នេះភ្លាមបាត់ទៅហើយ ។
ប្រជាពលរដ្ឋក៏បានធ្វើការសំណូមពរសុំឲ្យអាជ្ញាធរមានសមត្ថកិច្ច ពិសេសលោក ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ មេត្តាជួយលុបបំបាត់ភាពរញ៉េរញ៉ៃដែលតែងតែកើតមានពីការឈប់រថយន្ត ចាប់ម៉ូយតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីនេះផង ព្រោះផ្លូវនេះជាផ្លូវដែលភ្ញៀវជាតិ និងអន្តរជាតិធ្វើដំណើរឆ្លងកាត់ច្រើនណាស់ ។
អ្នករត់តាក់ស៊ីម្នាក់សុំមិនបញ្ចេញឈ្មោះបានព្រលយឲ្យដឹងថា ការដែរពួកគាត់អាចរកស៊ីនៅតាមមហាវិថីនេះបាន គឺពួកគាត់ត្រូវបង់ឲ្យខាងប៉ូលិសចរាចរណ៍ដែលឈរជើងនៅគោលដៅនេះ៥ ពាន់រៀល និងសណ្ដាប់ធ្នាប់ខណ្ឌសែនសុខ៥ពាន់រៀល ទើបអាចឈប់ចាប់ម៉ូយតាមផ្លូវនេះបាន មិនមែនឈប់ចាប់ម៉ូយស្រួលៗនោះទេ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!