ចន ច័ន្ទលក្ខិណា ប្រកាសឈប់ខ្វល់ ព្រោះឆ្អែតចិត្តខ្លាំងពេក

 
 

ភ្នំពេញ៖ ឆ្លងកាត់ការបរាជ័យជាច្រើនដង ក្នុងការបញ្ចេញមតិទៅលើបញ្ហា ប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុកចាក់រឿងថៃ​ យ៉ាងគគ្រឹកគគ្រេង ស្ទើរគ្រប់ប៉ុស្តិ៍នោះ តារាសម្តែង អ្នកនាង ចន​ ច័ន្ទលក្ខិណា បានប្រកាសដកខ្លួន ឈប់ខ្វល់ពីរឿងនេះទៀតហើយ។

ថ្វីត្បិតមួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា តារាសម្តែងជើងចាស់ជំនាន់ អ្នកស្រី អម្ពរទេវី គឺអ្នកនាង ចន ច័ន្ទលក្ខិណា បានព្យាយាមស្រោចស្រង់ វិស័យសិល្បៈខ្មែរ ដោយបានបញ្ចេញមតិ និងធ្វើការតស៊ូជាច្រើន ទៅលើបញ្ហា ដែលប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុកស្ទើរគ្រប់ប៉ុស្តិ៍ ចាក់ផ្សាយរឿងថៃយ៉ាងគគ្រឹកគគ្រេង យ៉ាងណាក៏ដោយ ក៏មើលទៅ ការខិតខំប្រឹងបែ្រងរបស់នាង ហាក់មិនបានទទួលផលនោះឡើយ។

នាងបានបង្ហោះសារ នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីពេលថ្មីៗនេះ ដោយបានសរសេរថា៖ "មនុស្សដែលចាញ់គ្រប់យ៉ាង។ ខ្ញុំសុំនិយាយថាខ្ញុំសុំចុះចាញ់ហើយ ហើយក៏ឆ្អែតបំផុត ឆ្អែតឡើងក្អួតចេញមកវិញ ដើម្បីសិល្បះវប្បធ័ម៌ជាតិ ខ្ញុំត្រូវមនុស្សមួយប្រទេស ជេ និង រិះគន់យ៉ាងអាម៉ាស តែខ្ញុំទទួលយកបានទាំងអស់ ឲ្យតែសិល្បះខ្មែរមានដង្ហើម។ តែអ្វីៗគឺខុសទាំងអស់ ហើយក្លាយជាជនដែលស្គាល់តែការខុស ព្រោះខ្ញុំមិនចេះធ្វើជាមនុស្សអាត្មានិយម មិនចេះស្តោះហើយលេប មិនចំណុះគេ មិនចេះយកមុខយកមាត់។ ពីពេលនេះទៅ គឺសុំធ្វើជាមនុស្សអាត្មានិយម និងលែងជឿជាក់គ្រប់វិស័យ ព្រោះវាគ្មានជំនឿទៀតទេ អ្នកធ្វើគឺខ្ញុំ អ្នកស្រែកគឺគេ អ្នកបានផលគឺឈ្មួញ។ ហើយសូមមេត្តាឈប់យកខ្ញុំ ទៅប្រើប្រាស់ទៀតទៅ ខ្ញុំសុំធ្វើជាអ្នកសិល្បៈដែលមិនមាន សតិសម្បជញ្ញះវិញល្អជាង គឺ ឆ្អែតគ្រប់យ៉ាង!"





ប្រភព FB Chanlakhena Chorn

ដោយ លូហាន

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម