បញ្ចាំឡានថៅកែ១គ្រឿងលេងល្បែងចាញ់អស់ បម្រុងយកទៅបញ្ចាំ១គ្រឿង ទៀតត្រូវសមត្ថកិច្ចចាប់ខ្លួន
រាជធានីភ្នំពេញ ៖ បុរសជាអ្នកបើកបររថយន្តម្នាក់ត្រូវសមត្ថកិច្ចប៉ុស្តិ៍បឹងព្រលិតដេញ តាមស្ទាក់រថយន្តចាប់ខ្លួនបាន ខណៈកំពុងបើករថយន្តរបស់ថៅកែ១គ្រឿងទៀតបម្រុងយកទៅបញ្ចាំយកលុយ លេងល្បែងបន្ទាប់ពីយក១គ្រឿងទៅបញ្ចាំលេងល្បែងចាញ់អស់ ដែលហេតុការណ៍ដេញតាមចាប់បាននេះធ្វើឡើងកាលពីវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី០៦ វិច្ឆិកា ២០១៥ នៅចំណុចផ្លូវលេខ២០៨ កែងផ្លូវភ្លោះអូរឫស្សី ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួនឈ្មោះ សេង ប៊ុនធី ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាអ្នកបើកបររថយន្តឲ្យមន្ត្រីគយម្នាក់ ស្នាក់នៅក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ចំណែកម្ចាស់រថយន្តដែលជាមន្ត្រីគយមានឈ្មោះ ញឹម សុខណា ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅវិឡាលេខ៤១១ ផ្លូវលេខ២០៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងទៀតថា កាលពីល្ងាចថ្ងៃទី០៦ វិច្ឆិកា ២០១៥ មន្ត្រីគយរងគ្រោះបានដាក់ពាក្យបណ្ដឹងថា ជនសង្ស័យជាអ្នកបើកបររថយន្តឲ្យគាត់បានយករថយន្តរបស់គាត់ម៉ាកកូ រ៉ូឡា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2K-2627 ទៅបាត់ បន្ទាប់មកក៏មកយករថយន្តម៉ាកស៊ីណា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AI-0270 ទៅទៀត សូមឲ្យសមត្ថកិច្ចជួយតាមរក បើឃើញជួយស្ទាក់ចាប់ឲ្យផង ។ បន្ទាប់មកសមត្ថកិច្ចក៏បានធ្វើការប្រកាសតាមវិទ្យទាក់ទងឲ្យតាម បណ្ដាសមត្ថកិច្ចគ្រប់ខណ្ឌទាំងអស់តាមមើល បើបានឃើញរថយន្តដូចមានភិនភាគខាងលើ ត្រូវស្ទាក់ចាប់យកមកធ្វើការសាកសួរសិន ។ រហូតដល់ម៉ោងប្រមាណជា៩យប់ថ្ងៃដដែល សមត្ថកិច្ចប៉ុស្តិ៍បឹងព្រលិតក៏បានប្រទះឃើញរថយន្តម៉ាកស៊ីណា ខាងលើ ក៏ដេញស្ទាក់ចាប់បានតែម្តង ។
ក្រោយពេលចាប់ខ្លួនបាន ជនសង្ស័យឈ្មោះ សេង ប៊ុនធី បានសារភាពថា រថយន្តម៉ាកកូរ៉ូឡា១គ្រឿងត្រូវគេយកទៅបញ្ចាំបាន៨៥០០ដុល្លារយក ទៅលេងល្បែងចាញ់អស់ហើយ បន្ទាប់មកជនសង្ស័យក៏បានទៅយករថយន្តម៉ាកស៊ីណានេះដែលមានតម្លៃ ប្រមាណ១០ម៉ឺនដុល្លារបម្រុងយកទៅបញ្ចាំយកលុយទៅលេងល្បែងដើម្បី ស្រង់ដើមវិញ តែត្រូវសមត្ថកិច្ចឃើញដេញចាប់ខ្លួនបានតែម្តង ។
ក្រោយពេលធ្វើការសាកសួរជំហានដំបូងរួច សមត្ថកិច្ចក៏បញ្ជូនជនសង្ស័យទៅប៉ុស្តិ៍នគរបាលទំនប់ទឹក ខណ្ឌចំការមន ដើម្បីធ្វើការសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!