កម្ពុជា ប្រារព្ធបុណ្យ ឯករាជ្យជាតិ ខួប ៦២ឆ្នាំ ៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០១៥
ភ្នំពេញ៖ ព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃនេះ បានប្រារព្ធ ពិធីអបអរសាទរខួប ៦២ឆ្នាំ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០១៥) នៃការទាមទារឯករាជ្យជាតិពីប្រទេសបារាំង ដែលបានដាក់អាណានិគមលើប្រទេសកម្ពុជាជិតមួយ សហសវត្សរ៍នោះ។
ព្រះរាជពិធីបុណ្យឯករាជ្យជាតិ ត្រូវបានប្រារព្ធឡើងក្រោមព្រះរាជាធិបតីព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។ ព្រមទាំងមានការអញ្ជើញចូលរួមពី សម្តេចពញាចក្រី ហេង សំរិន ប្រ ធានរដ្ឋសភា សម្តេចវិបុលភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា ណាចក្រកម្ពុជា និងមន្រ្តីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបផ្សេងទៀត។
ក្នុងព្រះរាជពិធីជាប្រវត្តិសាស្រ្ត ដែលបាននាំមកនូវសិទ្ធិសេរីភាពពេញលេញសម្រាប់ប្រជាជាតិកម្ពុជានាព្រឹកនេះ ក៏ មានការអញ្ជើញចូលរួមអបអរសាទរយ៉ាងកងរំពងពីមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ សិស្សា និសិស្ស និង ក្រុមយុវជន ឈានមុខជាច្រើនរូបទៀត ជាមួយនិងទឹកមុខសប្បាយរីករាយគ្រប់ៗគ្នា៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!